ទុកសក់កាន់តែវែង Jungkook កាន់តែស៊ិចស៊ី ម្ដងនេះធ្វើឲ្យហ្វេនធ្លាយបេះដូងអស់ហើយ! (មានវីដេអូ)

កូរ៉េខាងត្បូង ៖ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៣ និង ១៤ ខែកក្កដា ក្រុមចម្រៀងប្រុសដ៏ល្បី BTS បានទៅធ្វើការប្រគំតន្រ្តី នៅឯប្រទេសជប៉ុន។ នៅក្នុងពេលសម្តែង Jungkook បានបង្ហើបប្រាប់អ្នកគាំទ្រថា លោកនឹងក្លាយជា Jungkook ដែលកាន់តែសិចស៊ី នៅពេលអនាគត។ មិនយូរប៉ុន្មាន អ្វីដែល Jungkook និយាយ ក៏បានលេចចេញរូបរាង។ខណៈពេលដែលចូលរួម ការប្រគំតន្រ្តីចុងក្រោយមុនពេលពួកគេសម្រាករយៈពេល ២ខែ សមាជិកក្រុម BTS គឺ Jungkook បានធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងម៉ូតសក់ថ្មីរបស់លោក ដោយលោកបានទុកវែង រហូតបាំងមុខនិងភ្នែក ពោលគឺវែងជាងមុនខ្លាំងតែម្ដង។យ៉ាងណាមិញ ម៉ូតសក់បែបនេះ ធ្វើឲ្យលោកមើលទៅកាន់តែស៊ិចស៊ីខ្លាំង ជាពិសេសពេលដែលសក់សើចៗតិចៗ។ ម្ដងនេះ Jungkook ពិតជាឲ្យបេះដូងហ្វេនៗរំជើបរំជួលយ៉ាងខ្លាំង៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook