មានទ្រព្យច្រើនក៏មិនប្រាកដ ថាមានក្ដីសុខ Bo Thunyasupan ប្រកាសលែងប្តីសេដ្ឋី ក្រោយជួបរឿងក្បត់ផិត

ថៃ៖ រយៈពេលជាង៣ឆ្នាំហើយ ដែលតារាសម្ដែងស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៧ អ្នកនាង Bo Thunyasupan បានសម្រេចរៀបការនឹងស្វាមីសេដ្ឋីវ័យក្មេង ដោយក្នុងរយៈពេលនោះដែរ ក៏ឃើញថានាង និងស្វាមីបានរស់នៅជាមួយគ្នា យ៉ាងមានសុភមង្គលផងដែរ។យ៉ាងណាមិញ រូបភាពសុភមង្គលដែលមហាជនតែងតែបានឃើញទាំងនោះ វាមិនមែនសុទ្ធតែល្អដូចអ្វីដែលគ្រប់គ្នាបានឃើញនោះទេ ការពិតជីវិតអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ បានរស់នៅក្រោមសម្រែកទឹកភ្នែកស្ទើរតែរាល់ថ្ងៃ ព្រោះថាតារាស្រី អ្នកនាង Bo Thunyasupan តែងតែចាប់បានស្វាមីរបស់នាង លួចទាក់ទងនឹងស្រីផ្សេងៗជាបន្តបន្ទាប់។ លើសពីនេះទៅទៀត រូបនាងក៏ត្រូវ​​ទ្រាំរស់ក្រោមភាពឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំ ព្រោះក្ដីស្រលាញ់ដែលតារាស្រីរូបនេះ នៅតែមានចំពោះស្វាមីរបស់ខ្លួន។ដោយឡែក កាលពីថ្មីៗនេះ ក៏ស្រាប់តែតារាស្រី អ្នកនាង Bo Thunyasupan បានប្រកាសជាផ្លូវការនៃការលែងលះគ្នាជាមួយនឹងអតីតស្វាមី ដោយនាងអះអាងថាមិនអាចទ្រាំរស់បែបនេះបានតទៅទៀតនោះឡើយ ទោះបីសព្វថ្ងៃស្វាមីនាងបានផ្ដល់នូវទ្រព្យដែលក្នុងមួយជីវិតចាយមិនអស់ក៏ដោយក្ដី៕
Bo Thunyasupan
Bo Thunyasupan និងអតីតស្វាមី
Bo Thunyasupan និងអតីតស្វាមី
Bo Thunyasupan និងអតីតស្វាមី
Bo Thunyasupan និងអតីតស្វាមី
Bo Thunyasupan និងអតីតស្វាមី