គីម លីហ្សា ធូរស្បើយបានច្រើនហើយ ក្រោយជួបបញ្ហានេះ ខណៈជិតសម្រាលកូន

អូស្រ្ដាលី៖ បន្ទាប់ពីអតីតតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពអ្នកនាង គីម លីហ្សា បានបង្ហោះរូបភាពជាច្រើនពីការសម្រាកព្យាបាលជំងឺរបស់ខ្លួន ក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសអូស្រ្តាលីនៅលើបណ្តាញសង្គម ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។ នៅក្នុងការបង្ហោះនោះផងដែរ ក្រោយពីធ្វើការសង្រ្គោះភ្លាមៗពីក្រុមគ្រូពេទ្យជំនាញៗរបស់ប្រទេស អូស្រ្ដាលី នោះអ្នកនាង គីម លីហ្សា ក៏បានធូរស្បើយឡើយវិញ ពីអាការៈថប់ដង្ហើម ទាំងដែលខ្លួនពរពោះជិតគ្រប់ខែទៅហើយ។
 ជាក់ស្ដែង នៅមុននេះបន្ដិច អតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គីម លីហ្សា បានបង្ហោះរូបភាពជាច្រើន នៅលើគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ជាមួយនឹងទឹកមុខយ៉ាងស្រស់ស្រាយអមទៅដោយធម្មជាតិខៀវស្រងាត់ ក្រោយចេញពីមន្ទីរពេទ្យ បន្ទាប់ពីសម្រោកព្យាបាលអស់រយៈពេលជាច្រើនម៉ោង ធ្វើឲ្យតារាស្រីសាច់សខ្ចីរូបនេះ ពោរពេញទៅទឹកមុខស្រស់ស្រាយតែម្ដង។
 យ៉ាងណាមិញ ក្រោយពីអ្នកនាង គីម លីហ្សា បានបង្ហាញពីទឹកមុខយ៉ាងស្រស់ស្រាយនៅលើបណ្ដាញសង្គមបែបនេះនោះ អាចបញ្ជាក់បានថា ខ្លួនបានធូរស្បើយពីជំងឺថប់ដង្ហើមហើយ ព្រមទាំងប្រកបការងារបានជាធម្មតា គ្មានអ្វីដែលត្រូវព្រួយបារម្ភឡើយ៕ តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖
គីម លីហ្សា
គីម លីហ្សា
គីម លីហ្សា
គីម លីហ្សា ទើបចេញពីពេទ្យ
គីម លីហ្សា ទើបចេញពីពេទ្យ
គីម លីហ្សា ទើបចេញពីពេទ្យ
គីម លីហ្សា ទើបចេញពីពេទ្យ