ហ្វេនៗលាន់មាត់សរសើរ Bank សង្ហាខុសពីមុនដាច់ ដូចមនុស្សផ្សេងគ្នា!

ថៃ៖ តារាសម្តែងវ័យក្មេងBank Thiti ដែលប្រិយមិត្តបានស្គាល់តារាប្រុសរូបនេះតាមរយៈ​ រឿងបែបយុវវ័យដែលមានចំណងជើងថា «Hormone»។ ទោះបីនេះជារឿងដំបូងបង្អស់សម្រាប់ការប្រឡូកនៅក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែBank មានទេពកោសល្យក្នុងការសម្តែងបានយ៉ាងល្អ រហូតទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង។ Bank កាន់តែវិវត្តន៍ខ្លួនបន្តិចម្តងៗនៅលើវិថីសិល្បៈ រហូតមកដល់ពេលនេះគេមានឱកាស និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រងតំណែងជាតួឯកស្ទើរតែគ្រប់រឿងទាំងអស់។ ទៀតសោតមិនត្រឹមតែការសម្តែងនោះទេ សូម្បីតែរូបរាងកាយ និងមុខមាត់របស់គេក៏មានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។ ដោយបច្ចុប្បន្ន Bank មានរូបរាងសង្ហាសាច់ដុំធំៗ ដែលធ្វើអ្នកគាំទ្រលង់នឹងរូបសម្បត្តិរបស់គេស្ទើរតែគ្រប់គ្នា។  ជាមួយគ្នានេះផងដែរ អ្នកគាំទ្របានយករូបថតពេលចូលសិល្បៈដំបួង របស់គេកាលពី៥ឆ្នាំមុន មកប្រៀបធៀបជាមួយនឹងរូបបច្ចុប្បន្នឃើញថា តារាប្រុសវ័យ២២ឆ្នាំរូបនេះ មានភាពខុសប្លែកគ្នាខ្លាំង ពីក្មេងប្រុសដែលមានរូបរាងស្គមស្គាំង ក្លាយទៅជាមនុស្សប្រុសដែលមានមាឌមាំសង្ហា និយាយទៅស្ទើរតែដូចមនុស្សពីរនាក់ផ្សេងគ្នា។ ដោយឡែកក្រោយពីបានការប្រែប្រួល និងការខិតខំវិវត្តន៍ខ្លួនឯងបែបនេះ អ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាតែម្តង៕​ចង់ដឹងថាBankមានការប្រែប្រួលយ៉ាងណាខ្លះ តោះ!ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
រូបកាលពីមុនរបស់ Bank
រូបកាលពីមុនរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបបច្ចុប្បន្នរបស់ Bank
រូបដែលអ្នកគាំទ្រប្រៀបធៀប