ខ្លោចចិត្ត! ម្តាយខាំមាត់សម្លឹងមើលកូន ត្រូវគ្រូគង្វាល ធ្វើពិធីជ្រមុជទឹកលាងបាបទាំងបង្ខំ (មានវីដេអូ)

រុស៊្សី៖ គ្រូគង្វាលម្នាក់ត្រូវបានផ្អាកពីការងាររយៈពេល ១ឆ្នាំ ក្រោយពីបែកធ្លាយវីដេអូដែលគេបានធ្វើពិធីជ្រមុជទឹកឱ្យទារកម្នាក់យ៉ាងព្រៃផ្សៃ បណ្តាលឱ្យក្មេងមានរបួសទៀតផង។យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះនៅលើអ៊ីនធើណេត មានការចែកចាយវីដេអូមួយដែលទាក់ទិនទៅនឹងគ្រូគង្វាលម្នាក់ឈ្មោះ Fotiy Necheporenko មកពីព្រះវិហារ Russian Orthodox ក្នុងប្រទេសរុស្ស៊ី បានធ្វើពិធីបុណ្យជ្រមុជទឹកលាងបាបឱ្យទារកម្នាក់ដោយការចាប់បង្ខំ ខណៈពេលក្មេងកំពុងតែស្រែកយំ។ប្រភពដដែលបានឱ្យដឹងថា ទារកម្នាក់នេះមានការភ័យខ្លាច និងស្រែកយំជាខ្លាំង ព្រោះតែរូបគេត្រូវរបួសស្មា និង.ក ខណៈពេលគ្រូគង្វាល Fotiy ចាប់ជ្រមុជគេខ្លាំងៗយកតែម្តង។ចំណែកខាងម្តាយគឺអ្នកនាង Anastasia Alexeeva មានវ័យ ២៤ឆ្នាំ បានព្យាយាមចូលទៅរារាំងពិធីជ្រមុជទឹកនេះដែរ ប៉ុន្តែត្រូវខាងគ្រូគង្វាល Fotiy បដិសេធមិនព្រមឱ្យកូននាងទៅវិញនោះទេ។យ៉ាងណាមិញ អ្នកនាង Anastasia បានប្រាប់អ្នកសារព័ត៌មានថា ឥឡូវនេះកូនរបស់នាងពិតជាភ័យខ្លាចរឿងគ្រប់យ៉ាង បន្ទាប់ពីធ្វើពិធីជ្រមុជទឹកនេះហើយ។បន្ថែមពីនេះទៀត គាត់បានរៀបរាប់ទៀថា៖នៅពេលអ្នកនាង Anastasia ទទួលបានកូននាងត្រលប់មកវិញ ខាងគ្រូគង្វាល Fotiy នោះក៏បានប្រាប់នាងថា លោកបានធ្វើពិធីជ្រមុជទឹកឱ្យក្មេងៗអស់រយៈពេលជាង ២៦ឆ្នាំមកហើយ ដូច្នេះមិនចាំបាច់បារម្ភអីទេ។យ៉ាងណាមិញ រឿងរ៉ាវនេះបានល្បីពេញបណ្តាញសារព័ត៌មានធំៗជាច្រើន ហើយលោកគ្រូគង្វាល Fotiy ក៏ត្រូវបានខាងព្រះវិហារធ្វើការពិន័យដោយផ្អាកការងារអស់រយៈពេល ១ឆ្នាំ ខណៈពេលលោកក៏ត្រូវពន្យល់ពីហេតុផលផ្សេងៗទៅកាន់អាជ្ញាធរជាតិព្រះវិហារផងដែរ៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖Warning — Some viewers may find the following video disturbing, viewer discretion is advised.
សកម្មភាពគ្រូគង្វាលFotiy ធ្វើពិធីជ្រមុជទឹកឱ្យទារកយ៉ាងព្រៃផ្សៃ
សកម្មភាពគ្រូគង្វាល Fotiy ធ្វើពិធីជ្រមុជទឹកឱ្យទារកយ៉ាងព្រៃផ្សៃ
សកម្មភាពគ្រូគង្វាល Fotiy ធ្វើពិធីជ្រមុជទឹកឱ្យទារកយ៉ាងព្រៃផ្សៃ
សកម្មភាពគ្រូគង្វាល Fotiy ធ្វើពិធីជ្រមុជទឹកឱ្យទារកយ៉ាងព្រៃផ្សៃ