ខួបម្ដាយឆ្នាំនេះ Hunz លេងឈុតធំ Surprise សុទ្ធតែរថយន្តស៊េរីទំនើបថ្មីមួយគ្រឿង រីឯតម្លៃក៏មិនធម្មតា

ថៃ៖ កាលពីថ្ងៃម្សិលមិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់ម្ដាយ តារាសម្តែង និងចម្រៀង លោក Hunz ហើយនៅក្នុងឆ្នាំថ្មីនេះផងដែរ តារាប្រុសរូបនេះ ក៏បានប្រារព្ធធ្វើពិធីជប់លៀងតូចមួយលក្ខណៈគ្រួសារនៅផ្ទះ ដើម្បីអបអរសាទរជូនដល់ថ្ងៃពិសេស របស់ម្ដាយលោកផងដែរ។ឆ្លៀតក្នុងថ្ងៃដ៏ពិសេសមួយនេះដែរ អ្វីដែលរឹតតែបានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺគេបានឃើញ តារាប្រុសរូបសង្ហា លោក Hunz បានរៀបចំកាដូជារថយន្តស៊េរីទំនើបថ្មីមួយគ្រឿង ដែលម្ដាយរបស់តារាប្រុសរូបនេះ បានស្រលាញ់មកជាយូរហើយ ដោយក្នុងនោះ បានធ្វើឲ្យអ្នកម្ដាយលោក មានក្ដីរំភើបសប្បាយចិត្ត ញញឹមសឹងបិទមាត់មិនជិតនោះឡើយ។ទន្ទឹមជាមួយគ្នានេះដែរ រីឯតម្លៃរបស់រថយន្តស៊េរីទំនើបថ្មីមួយគ្រឿងនេះ ក៏ត្រូវបានតារាប្រុសលោក Hunz បានបង្ហើបថាវាតម្លៃជាង៨លានបាត ហើយមូលហេតុដែលត្រូវទិញរថយន្តជូនម្ដាយបែបនេះ ក៏ព្រោះតែរូបលោកបានឃើញម្ដាយរបស់ខ្លួនពិបាក នៅពេលដែលត្រូវចាំបាច់ត្រូវទៅណាម្ដងៗ ទើបលោកសម្រេចចិត្តយកប្រាក់ដែលសន្សំបាន មកទិញកាដូដ៏ពិសេសនេះជូនអ្នកម្ដាយគុណរបស់ខ្លួនតែម្ដង៕សូមទស្សនារូបភាពខាងក្រោមនេះ៖
Hunz
Hunz
Hunz
Hunz និងម្ដាយ
Hunz និងម្ដាយ