ហ្វេនៗបង្ហោះសារបង្ហាញការគាំទ្រ ពេលដែល Suga ឡើងទម្ងន់ជាងមុនបែបនេះ

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការបង្ហាញខ្លួន​ក្នុងការប្រគំតន្រ្តីថ្មីៗ អ្នកនិយមលេងអ៊ីនធើណែតទើបតែចាប់អារម្មណ៍ឃើញថា សមាជិកក្រុម BTS ដ៏ល្បីគឺ Suga មានការប្រែប្រួលរូបរាងច្រើន គួរឲ្យកត់សម្គាល់។ពួកគេចាប់ផ្ដើមប្រៀបធៀប និងធ្វើការវាយតម្លៃទៅលើ រូបរាងរបស់ Suga ហើយបង្ហោះសារបន្តបន្ទាប់គ្នាថា លោកឡើងទម្ងន់ជាងមុនច្រើន។ ភ្លាមៗនោះ ក្រុមអ្នកគាំទ្រដែលមានឈ្មោះថា ARMYs បានបញ្ចេញមតិអវិជ្ជមានយ៉ាងឆាប់រហ័ស ទៅលើការបង្ហោះរបស់មហាជន ដែលកំពុងនិយាយអំពីរឿងនេះ ដោយពួកគេបានចូលមកការពារ Suga ភ្លាមៗដោយការប្រើ #YoongiWeLoveYou ដើម្បីលុបបំបាត់ពាក្យរិះគន់មួយចំនួន ពីក្រុមអ្នកប្រឆាំង។#YoongiWeLoveYou កំពុងមានទទួលបាន ការប្រើប្រាស់ទូទាំងពិភពលោក នៅលើបណ្តាញ Twitter ក្នុងរយៈពេលមិនប៉ុន្មានម៉ោងប៉ុណ្ណោះ។ជាការពិតណាស់ ក្រុមអ្នកគាំទ្រ BTS បានលើកឡើងថា រូបរាងកាយគឺពិតជាមានភាពសំខាន់ខ្លាំងណាស់ សម្រាប់ជីវិតជាតារា ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រដូចជាពួកគេ គឺពិតជាមិនប្រកាន់ច្រើននោះទេ បើទោះបីជា Suga ឡើងទម្ងន់ច្រើនជាងនេះឬយ៉ាងណា សំខាន់សុំឲ្យតែ Suga ក៏ដូចជាសមាជិកគ្រប់គ្នា មានសុខភាពល្អ ប៉ុណ្ណោះគ្រប់គ្រាន់ហើយ។ខណៈពេលនេះដែរ ARMYs កំពុងតែរីករាយជាមួយនឹងរូបរាងថ្មីរបស់ Suga ដោយការបង្ហោះរូបភាពផ្សេងៗ ដោយប្រើប្រាស់ #YoongiWeLoveYou៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga
រូបភាព Suga