ដូចមែនអត់? តារាស្រីម្នាក់ ត្រូវគេថា​មុខស្រដៀង Lisa និង Park Shin Hye!

តៃវ៉ាន់៖ តារាសម្តែងស្រីតៃវ៉ាន់នាង Puff Kuo កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ដោយពួកគេនិយាយតៗគ្នាថា នាងមានមុខមាត់ស្រដៀងទៅនឹងLisa ក្រុមBLACKPINK និងស្រដៀងតារាសម្តែងស្រីកូរ៉េPark Shin Hye ។ ជាមួយគ្នានេះ មានអ្នកគាំទ្រមួយចំនួនធំបានយល់ឃើញដូចគ្នា ហើយពួកគេបាននិយាយថា រូបថតរបស់Puff Kuoខ្លះពិតជាស្រដៀងនឹងតារាស្រីទាំងពីរខាងលើពិតមែន។ ក្រៅពីនេះអ្នកគាំទ្រមួយចំនួនទៀតបានលើកឡើងថា Puff Kuo មិនត្រឹមតែមានមុខមាត់ស្រដៀងLisa និង Park Shin Hye ប៉ុណ្ណោះទេ ប៉ុន្តែនាងស្រដៀងតារាស្រី៣នាក់ផ្សេងទៀត។ ដោយតារាស្រីទាំង៣រូបនោះមានដូចជា តារាស្រីSon Dam-bi តារាស្រីLee Chae-young និងតារាស្រីSakura ក្រុមIZONE។ ទៀតសោតមានអ្នកគាំទ្រមួយចំនួនទៀតបែរជានិយាយថា  Puff Kuoមិនដូចតារាស្រីរូបណានោះទេ ហើយក៏មិនចង់ឲ្យមានការប្រៀបធៀបគ្នាដែរ ព្រោះមនុស្សម្នាក់ៗមានភាពស្រស់ស្អាត និងចំនុចលេចធ្លោរៀងៗខ្លួន៕សូមទស្សនារូបភាពខាងក្រោម៖ 
Puff Kuo
Puff Kuo
Puff Kuo
Puff Kuo
ប្រៀបធៀបPuff Kuo និង Lisa
ប្រៀបធៀបPuff Kuo និង Lisa
Lisa
Park Shin Hye