ជើងហោះហើរចេញចូលជាង ២០០ជើង ត្រូវបានរំសាយចោលទាំងអស់នៅព្រលានយន្តហោះអន្តរជាតិហុងកុង

  • អង្គារ ១៣ សីហា, ២០១៩ ១៧:០១
ហុងកុង៖ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ជើងហោះហើរចេញចូលទាំងអស់ត្រូវបានរំសាយចោលនៅក្នុងព្រលានយន្តហោះអន្តរជាតិហុងកុង ព្រោះតែជម្លោះវិបត្តិនយោបាយដ៏ក្តៅគគុកនៅហុងកុង។យ៉ាងណាមិញ ក្រោយពីមានសេចក្តីប្រកាសរួច ក៏មានជើងហោះហើរមួយចំនួនបានចាកចេញ បន្ទាប់ពីពាក់ក​ណ្តា​ល​អធ្រាត្រ ហើយតាមអ្នកនាំពាក្យនៃព្រលានយន្តហោះបានបង្ហើបថា ជើងហោះហើរនឹងដំណើរការជាធម្មតាវិញនៅវេលាម៉ោង ៦ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃនេះ (ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩)។ប៉ុន្តែ ព្រោះតែស្ថានភាពមានភាពវឹកវរខ្លាំងពេក ជើងហោះហើរជាង ២០០ ជើងត្រូវបានផ្អាកការចេញចូលមួយរយៈសិន។គួរឱ្យដឹងផងដែរថា មានក្រុមបាតុករជាច្រើនពាន់នាក់បាននិងកំពុងតែប្រមូលផ្តុំគ្នានៅព្រលានយន្តហោះហុងកុង ដើម្បីរារាំងដំណើរការនៃព្រលានយន្តហោះ និងបង្ហាញពីជំហរដ៏រឹងមាំក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលក្រុងហុងកុងទាក់ទិនទៅនឹងសំណើច្បាប់បត្យាប័ន៕
បាតុកររាប់ពាន់នាក់បាននិងប្រមូលតែផ្តុំគ្នានៅព្រលានយន្តហោះហុងកុង
រូបបាតុករទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ