តារា៣ដួងនេះ ហ៊ានទម្លាយប្រាប់គ្រប់គ្នា ពីប្រភពរបស់ខ្លួន កាលពីមុន!

ភ្នំពេញ៖ នៅលើលោកយើងនេះ គ្មានអ្នកណាចង់ក្រលំបាក វេទនានោះទេ សុទ្ធតែចង់បានជីវិតល្អប្រសើរ សម្បូរសប្បាយទ្រព្យសម្បត្តិ តែគ្រប់យ៉ាង មិនអាចឃាត់ ឬទាមទារព្រេងវាសនាបាននោះទេ។ ប៉ុន្តែអាចកែនូវរឿងទាំងនេះបាន នៅពេលធំដឹងក្តី ជាមួយនឹងការខិតខំប្រឹងប្រែងធ្វើការ ប្រកបរបររកស៊ី ទើបអាចកែប្រែជីវិតពីលំបាក មកស្រណុកប្រសើរបាន។ជាក់ស្តែង នៅក្នុងពិភពសិល្បៈខ្មែរ ក៏មានតារាមិនតិចដែលកើតមកក្នុងប្រភពជាអ្នកលំបាក តែអ្នកដឹងទេថា ពួកគេ ពិតជាព្យាយាមខ្លាំងណាស់ ទម្រាំមកដល់ចំណុចនេះ ដែលបច្ចុប្បន្ន អាចនិយាយបានថា ជីវិតតារាទាំងនោះ ក៏មានភាពល្អជាងមុនឆ្ងាយណាស់ ជាមួយនឹង ការរស់នៅផ្ទះធំទ្រនំខ្ពស់ ឡានទំនើបជិះ។អ្វីដែលសំខាន់ពួកគេ ក៏មិនភ្លេចកំណើតខ្លួនឯង និងព្យាយាមលាក់បាំង អតីតរបស់ខ្លួននោះទេ មានតែបង្ហាញជីវិតពិត តាមរយៈបណ្តាញសង្គម ឬក្នុងបទចម្រៀងមួយចំនួន ដែលស្តែងឲ្យឃើញថា ពួកគេ កាលពីមុន មានជីវិតលំបាកវេទនាណាស់៕តើតារាណាខ្លះ មានជីវិតលំបាក ហើយថែមទាំងទម្លាយឲ្យគ្រប់គ្នាបានដឹងជា សាធារណៈទៀត តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖១) ពេជ្រ សោភា៖ ប្រហែលជាប្រិយមិត្ត ភាគច្រើន តែងតែដឹងហើយថា តាំងពីនាងចូលប្រឡូកក្នុងសិល្បៈ នាងមិនដែលលាក់បាំងនោះទេថា នាងមកពីប្រភពណា។ ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ ដែលមានជីវិតតស៊ូខ្លាំងណាស់ ដោយកាលពីមុន នាងជាលក់អំពៅ តាមចិញ្ចើមផ្លូវ ហើយនៅពេលនាងបានលុយបន្តិចបន្តួចទាំងនោះ គឺយកមកទិញបាយហូប និងរស់មួយថ្ងៃ ទៅមួយថ្ងៃទៀត។
ពេជ្រ សោភា
២) ពាក់មី៖ ជីវិតពាក់មី កាលពីមុន ក៏កម្សត់មិនណយដែរ ដែលរូបលោក ជាកម្មករមួយថ្ងៃ រកលុយមិនគ្រាន់ថ្លៃបាយផង ហើយរស់នៅជាមួយនឹងភរិយាក្នុងបន្ទប់ជួលតូចមួយ សឹងតែដកខ្លួនមិនចង់កើត។ ប៉ុន្តែដោយសារតែ សំណាងបានមកដល់ រូបលោកក៏បានដាក់ពាក្យប្រឡងជាតារាកំប្លែង និងនៅពេលនោះលោកក៏បានជាប់ជាជ័យលាភីទៀត រហូតបានក្លាយជា តារាកំប្លែងពេញសិទ្ធិ។ ប៉ុន្តែនៅពេលដំបូង ការលេងកំប្លែងរបស់លោក ក៏រាងឆ្គងខ្លាំង រហូតមានការរិះគន់ខ្លាំងពីសំណាក់មហាជន តែយូរៗទៅ ក៏មានការកែប្រែ និងល្បីល្បាញទទួលបានការចាប់អារម្មណ៍មកទល់ពេលនេះ។
ពាក់មី
៣) សាឡាត់ ស្រីឡាង៖ តារារូបនេះ ក៏តែងទម្លាយពី ជីវិតពីមុនរបស់នាងផងដែរ ដោយនាងជាអ្នកលក់ដំឡូង តាមមុខរោងចក្រ ហើយរបរនេះ មិនអាចទប់ថ្លៃចំណាយនាងបាននោះទេ តែនាងចេះតែព្យាយាមរស់ ពីមួយថ្ងៃទៅមួយថ្ងៃ។