ជាពិធីករទេ តែកុំមើលស្ទាយ៍ថតរូប អត់ដឹងខ្លួន របស់តាប៊ុយ ឡូយសង្ហា មិនចាញ់តារាអាជីពប៉ុន្មានទេ!

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ពិធីករ តាប៊ុយ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ជាមួយការងារក្នុងសិល្បៈ និងជីវិតឯកជនរបស់លោកប្រចាំថ្ងៃ។ជាក់ស្តែង បើក្រឡេកមើលស្ទាយ៍ខ្លួន របស់តារាប្រុសរូបនេះ ក៏មិនណយផងដែរ មិនចាញ់តារាដទៃប៉ុន្មានទេ ដោយលោកពូកែជ្រើសរើស នូវសម្លៀកបំពាក់ ឲ្យសាកសមនឹង រូបរាងរបស់លោក។ ជាពិសេស ដោយសារតែ​ស្បែកសដូចសំឡី អមជាមួយនឹងមុខមាត់ ដូចកូនកាត់ចិនទៀតនោះ កាន់តែធ្វើឲ្យ លោកទទួលបានការពេញចិត្ត ពេញថ្លើម និងសរសើរថា លោកប៉ិនប្រសព្វក្នុងការ តែងខ្លួន។
អ្វីដែលសំខាន់ទៀតនោះ គឺតាប៊ុយ ក៏ពូកែថតរូបផងដែរ រាល់ការស្ទីលថតរូបរបស់លោកម្តងៗ មិនដែលជាន់គ្នាសូម្បីតែម្តង ហើយបើនិយាយពីស្ទាយ៍ប្រចាំត្រកូលរបស់លោក គឺស្ទាយ៍ ធ្វើមិនដឹងខ្លួន ដែលមិនសម្លឹងមើលកាមេរ៉ានោះទេ។ក្នុងនោះ បើទោះបីជាស្ទីលនេះ លោកតែងធ្វើដដែលៗក៏ដោយ តែលោក មិនដែលលេងទឹកមុខដដែលៗនោះទេ តែងតែប្តូរទឹកមុខផ្សេងៗគ្នា ទៅតាមពេលវេលា ទីកន្លែងជានិច្ច៕ចង់ដឹងថា ស្ទាយ៍លេងខ្លួនរបស់ តាប៊ុយ ពិតជាឡូយបែបណា ទៅមើលជាមួយខ្មែរឡូតទាំងអស់គ្នា៖
ស្ទីលអត់ដឹងខ្លួនរបស់តាប៊ុយ
ស្ទីលអត់ដឹងខ្លួនរបស់តាប៊ុយ
ស្ទីលអត់ដឹងខ្លួនរបស់តាប៊ុយ
ស្ទីលអត់ដឹងខ្លួនរបស់តាប៊ុយ
ស្ទីលអត់ដឹងខ្លួនរបស់តាប៊ុយ
ស្ទីលអត់ដឹងខ្លួនរបស់តាប៊ុយ
ស្ទីលអត់ដឹងខ្លួនរបស់តាប៊ុយ