អស្ចារ្យ! គ្រាន់តែកាតរូប Pokémon 1st Edition មួយឈុតលក់ដេញថ្លៃបានជាង ១០ម៉ឺនដុល្លារ

បរទេស៖ កាតរូប Pokémon 1st Edition មួយឈុត រួមមានសត្វដ៏កម្រ Charizard ត្រូវបានដាក់លក់ដេញថ្លៃនៅលើអនឡាញបានជាង ១០ម៉ឺនដុល្លារ។យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះនៅលើគេហទំព័រដេញថ្លៃ Goldin Auctions មានគេដាក់លក់ដេញថ្លៃកាតរូប Pokémon 1st Edition មួយឈុតដែលមានតម្លៃចាប់ពី ២៥,០០០ដុល្លារឡើងទៅ។ក្នុងនោះយើងសង្កេតឃើញថា មានអ្នកចូលរួមដេញថ្លៃ ១២នាក់ ហើយអ្នកដែលឈ្នះក្នុងការថ្លៃដេញនេះហ៊ានចំណាយប្រាក់ចំនួន ១០៧,០១០ដុល្លារ ដើម្បីទិញកាតរូប Pokémon 1st Edition ដ៏អស្ចារ្យមួយឈុតនេះ។គួរឱ្យដឹងផងដែរថា កាតរូបPokémon 1st Edition គឺជាកាតដ៏កម្រ ហើយបច្ចុប្បន្ននេះនៅលើពិភពលោក មានកាតបែបនេះមិនដល់ ៥០កាតផង។ ដូច្នេះចំពោះហ្វេន Pokémon ពួកគាត់ហ៊ានចំណាយប្រាក់ដើម្បីទិញកាតទាំងនោះទុកជាអនុស្សាវរីយ និងការចងចាំដ៏ល្អបំផុតសម្រាប់ពួកគាត់​៕
ឈុតកាតPokémon 1st Edition
ឈុតកាត Pokémon 1st Edition
ឈុតកាត Pokémon 1st Edition