ក្លិបធំមួយនៅអ៊ីតាលី កំពុងតែតាមអន្ទងចង់បាន Franck Ribery ដើម្បីត្រៀមរដូវកាលថ្មី

  • ពុធ ១៤ សីហា, ២០១៩ ០៩:៤៣
អ៊ីតាលី៖ អតីតកីឡាករជម្រើសជាតិបារាំង និងក្លិប Bayern Munich ខ្សែប្រយុទ្ធស្លាប Franck Ribery ត្រូវបានគេរាយការណ៍មកថាកំពុងតែស្ថិតនៅក្នុងការតាមប្រមាញ់ចង់បានរបស់ក្លិបអ៊ីតាលី Fiorentina។បន្ទាប់ពីចំណាយពេលវេលា ១២ឆ្នាំយ៉ាងជោគជ័យនៅកីឡដ្ឋាន Allianz Arena ជាមួយ Bayern Munich កីឡាករ Franck Ribery បានចាកចេញពីក្លិបជើងឯកអាល្លឺម៉ង់ ក្រោយចប់កិច្ចសន្យាកុងត្រាកាលពីដើមរដូវក្ដៅនេះ។ ដូច្នេះបានសេចក្ដីថា Ribery នឹងអាចទៅចូលរួមជាមួយក្លិបណាមួយក៏បានដោយមិនមានតម្លៃខ្លួន។
កីឡាករ Franck RIbery
ជាមួយគ្នានេះ មានការលេចឮជាច្រើនមកថា អតីតកីឡាករជម្រើសជាតិបារាំងរូបនេះអាចនឹងមកចូលរួមលេង បន្តអាជីពជាកីឡាកររបស់ខ្លួន ក្នុងក្របខណ្ឌកំពូលរបស់អ៊ីតាលី Serie A។ បើយោងទៅតាមសារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលី ក្លិប Fiorentina បានរួចរាល់ក្នុងការដាក់សំណើដើម្បីនាំយកជើងចាស់ម្នាក់នេះ ដើម្បីមករួមចំណែកជួយសម្រាប់រដូវកាលថ្មី ជាមួយនឹងអ្នកចាត់ការទូទៅថ្មីរបស់ Fiorentina លោក Vincenzo Montella។
កីឡាករ Franck RIbery
ប្រភព៖ Sportsmole