អតីតតារាក្ដៅសាច់ Mia Khalifa ទម្លាយរឿងភ័យខ្លាចដែលនាងបានជួប ក្រោយពីថតរឿងអាសអាភាសរួចមក

អាមេរិក៖ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានស្គាល់ហើយ ជាមួយអតីតតារាក្ដៅសាច់សញ្ជាតិលីបង់កាត់អាមេរិក Mia Khalifa។ នាងត្រូវបានគេដាក់រហស្សនាមឲ្យថា រាជនីតារាក្ដៅសាច់។ថ្មីៗកន្លងទៅនេះ ​Mia Khalifa បានទម្លាយរឿងដែលនាងបានជួបដែលធ្វើឲ្យនាងភ័យខ្លាច ក្រោយពីថតរឿងអាសអាភាស និងបង្ហើបចំណូលដែលនាងទទួលបានពីវិស័យមួយនេះផងដែរ។យោងតាមបទសម្ភាស៍ Mia Khalifa បានឲ្យដឹងថា នាងបានចាប់អាជីពជាតារាក្ដៅសាច់នៅក្នុងឆ្នាំ២០១៤។ បន្ទាប់ពីនាងបានថតឈុតឆាកក្ដៅសាច់ដោយពាក់កន្សែងគ្របក្បាលដូចជាជនជាតិឥស្លាមរួចមក នាងត្រូវបានក្រុម ISIS លួចយកគណនី អ៊ិនស្ដាក្រាម និងគំរាមកំហែងដោយកាត់តរូបថតនាង ដាច់ក្បាល ដោយសរសេរថា៖
នាងMia Khalifa កំពុងផ្ដល់បទសម្ភាស៍
នាងបានបន្ដថា ក្រោយពីការគំរាមកំហែងរួចមក នាងបានរើទៅនៅសណ្ឋាគារបណ្តោះអាសន្ន និងត្រូវបង្ខំចិត្តឈប់ពីអាជីពជាតារាក្ដៅសាច់ ក្រោយពីប្រលោកក្នុងវិស័យនេះបានរយៈពេល៣ខែ។ មនុស្សជាច្រើនគិតថានាងបានទទួលប្រាក់រាប់លានដុល្លារពីអាជីពនេះ ប៉ុន្ដែនាងបានទទួលត្រឹមតែ ១២,០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ទោះបីជានាងបានលាឈប់ពីអាជីពជាតារាក្ដៅសាច់ទៅហើយក្តី តែកេរ្តិ៍ឈ្មោះរបស់នាងនៅតែមានភាពល្បីល្បាញនៅតាមបណ្ដាញវេបសាយអាសអាភាសនានា ដែលមានអ្នកស្វែងរកច្រើនរហូតមកដល់សព្វថ្ងៃនេះ។បច្ចប្បន្ននេះ Mia Khalifa ធ្វើជាអ្នកអត្ថាធិប្បាយកីឡា និងជាតារាម៉ូដែលនៅលើបណ្ដាញអ៊ីនធើណែត។ នាងក៏បានភ្ជាប់ពាក្យជាមួយមិត្តប្រុសរបស់នាងឈ្មោះ Robert Sandberg កាលពីដើមឆ្នាំ២០១៩កន្លងទៅនេះផងដែរ៕
នាង Mia Khalifa
នាង Mia Khalifa និងមិត្តប្រុស
នាង Mia Khalifa និងមិត្តប្រុស