កែងជប៉ុនមុតជាង វង្ស ណយ ទៀត! វង្ស ណយ ចាញ់កីឡាករជប៉ុនត្រឹមទឹកទី ៤ (មានវីដេអូ)

  • ពុធ ១៤ សីហា, ២០១៩ ១០:៥២
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសៅរ័ កន្លងទៅ កីឡាករកម្ពុជារហស្សនាមកូននាគឆ្លងដែនខេត្តប៉ៃលិន វង្ស ណយ បានប្រកួតចាញ់កីឡាករ ជប៉ុន Fakuyda Masali ដោយត្រូវកីឡាករជប៉ុនវាយឲ្យបញ្ឈប់ការប្រកួតត្រឹមទឹកទី៤។
សកម្មភាពក្នុងការប្រកួត
ការប្រកួតចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរមិនសូវសម្រុកគ្នាខ្លាំងនោះទេ ប៉ុន្តែគ្រាន់តែទឺកទី២ ចាប់ផ្ដើមទាំង វង្ស ណយ និងជប៉ុន បានព្យាយាមវាយជង្គង់ និងកែងទៅវិញទៅមក ដែលធ្វើឲ្យការប្រកួតកាន់តែល្អមើល។ មិនខុសពីទឹកទី២ នៅក្នុងទឹកទី៣ កីឡាករទាំងពីរនៅតែបន្តបុកគ្នាទៅវិញទៅមក។ យ៉ាងណាមិញ នៅក្នុងទឹកទី ៤ កីឡាករជប៉ុន Fakuyda បានវាយកែង វង្ស ណយ ធ្វើឲ្យបែកហូរឈាមចូលពេញភ្នែក និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ ១០។ចង់ដឹងថាការប្រកួតនោះ កីឡាករជប៉ុន Fakuyda វាយកែងស្រួចយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖