ស្វីតណាស់! អ្នកណាមិនច្រណែនបើ ម៉ាដូណា ដឹកដៃគូស្នេហ៍ ធ្វើរឿងផ្អែមល្ហែមបែបនេះ!

ថៃ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបយ៉ាងច្បាស់រួចមកហើយ អំពីស្នេហារបស់តារាពហុជំនាញ ម៉ាដូណា ជាមួយនឹងម្ចាស់បេះដូងភេទដូចគ្នា ដែលបានរួមរស់យល់ចិត្តថ្លើមគ្នាអស់រយៈពេលច្រើនឆ្នាំមកនេះ។ជាពិសេស គូស្នេហ៍មួយគូនេះ បានធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានដឹងពីការតស៊ូលំបាក រកស៊ីជាមួយគ្នា ទម្រាំបានដូចសព្វថ្ងៃនេះ។  ម៉ាដូណា និងគូស្នេហ៍ តែងតែធ្វើរឿងផ្អែមល្ហែម ស្វីតៗជាមួយគ្នា បង្ហោះបង្ហាញក្នុងបណ្ដាញសង្គមជាប្រចាំ ធ្វើឲ្យហ្វេនៗឃើញហើយ ដឹងតែមានចិត្តលួចច្រណែនតែម្ដង។ជាក់ស្ដែង ថ្មីៗនេះ តារាក្រមិចក្រមើមរូបនេះ បានដឹកដៃគូស្នេហ៍ ទៅសាងភាពផ្អែមល្ហែមទៅដល់ទឹកដីប្រទេសថៃឯណោះ។ ក្នុងនោះដែរ រូបគេក៏បានភ្ជាប់មក ជាមួយរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់គូស្នេហ៍ ហើយសុទ្ធសឹងតែសកម្មភាពរ៉ូមែនទិច និងប្រកបដោយស្នាមញញឹមយ៉ាងស្រស់បំព្រងទាំងពីរនាក់។​ក្រោយពីឃើញដូចនេះហើយ ហ្វេនៗទាំងអស់ បានបញ្ចេញអារម្មណ៍រំភើប ចំពោះគូស្នេហ៍ភេទដូចគ្នានេះ ដែលចេះតស៊ូស្រលាញ់គ្នា ថែមទាំងជាស្នេហាដ៏គួរឲ្យច្រណែនទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ម៉ាដូណា និងគូស្នេហ៍
ម៉ាដូណា និងគូស្នេហ៍
ម៉ាដូណា និងគូស្នេហ៍ លើទឹកដីប្រទេសថៃ
ម៉ាដូណា និងគូស្នេហ៍ លើទឹកដីប្រទេសថៃ
ម៉ាដូណា និងគូស្នេហ៍ លើទឹកដីប្រទេសថៃ
ម៉ាដូណា និងគូស្នេហ៍ លើទឹកដីប្រទេសថៃ