ពីរនាក់ប្ដីប្រពន្ធយកស្បែកជើង និងកៅអី វ៉ៃ.តទល់ជាមួយចោររហូតដល់ដេញចេញបានសម្រេច (មានវីដេអូ)

ឥណ្ឌា៖ ជាទូទៅ ចោរតែងតែធ្វើឲ្យម្ចាស់ផ្ទះភ័យខ្លាចនៅពេលដែលចេញធ្វើសកម្មភាពម្ដងៗ ប៉ុន្ដែសម្រាប់ប្ដីប្រពន្ធវ័យចំណាស់មួយគូនេះវិញ វ៉ៃ.តដៃជាមួយចោរដោយមិនខ្លាចអ្វីទាំងអស់។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងរដ្ឋTamil Nadu ប្រទេសឥណ្ឌា។យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញសកម្មភាពចោរពីរនាក់លបចូលទៅក្នុងបរិវេណផ្ទះអ្នកស្រុក ខណៈពេលអ៊ុំប្រុសម្ចាស់ផ្ទះកំពុងអង្គុយ។ ចោរម្នាក់បានយកក្រណាត់ទៅទាក់.កអ៊ុំប្រុស ភ្លាមៗនោះអ៊ុំប្រុសក៏បានព្យាយាមរើខ្លួនទាត់ចោរម្នាក់ទៀត។ ប្រពន្ធរបស់អ៊ុំប្រុសបានចេញមក រួចយកស្បែកជើងគប់ទៅលើចោរ។ ទាំងពីរនាក់ប្ដីប្រពន្ធបានរួមគ្នាយកកៅអីគប់.តទល់ជាមួយចោររហូត ដេញចោរទាំងពីរចេញបានសម្រេច។
សកម្មភាពកើតហេតុ
គួរសង្កេតឃើញដែរថា ចោរទាំងពីរបានកាន់កាំបិតដើម្បីបន្លាចពួកគាត់ ប៉ុន្ដែហាក់បីដូចជាពួកគាត់មិនខ្លាចអ្វីបន្ដិចសោះឡើយ។ប៉ូលិសបានឲ្យដឹងថា ប្រពន្ធរបស់អ៊ុំប្រុសរងរបួសត្រង់ដៃ និងត្រូវបានចោរឆក់យកខ្សែ.កមាសមួយខ្សែផងដែរ។យ៉ាងណាមិញ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតតាមចាប់ខ្លួនចោរទាំងពីរនោះ៕សូមទស្សនាវីដេអូខាងក្រោម៖