ជនជាតិវៀតណាម ២នាក់ ប្តី-ប្រពន្ធ ត្រូវនគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

  • ពុធ ១៤ សីហា, ២០១៩ ១៣:០៣
(ត្បូងឃ្មុំ)៖ កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែងករណីរក្សាទុកប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ២ នាក់ ប្ដី-ប្រពន្ធ បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ ។ការប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ប្ដី-ប្រពន្ធនោះ ធ្វើឡើងនៅចំណុចនៅភូមិទន្លេបិទលើ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថា ថ្នាំញៀនចំនួន ១កញ្ចប់ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖៣០ នាទី។ជនសង្ស័យ ដែលឃាត់ខ្លួនខាងលើ រួមមាន ១៖ ឈ្មោះ ឡេ វឹងហុង អាយុ ៤៤ ឆ្នាំ (ប្តី) , ២៖ ឈ្មោះ ម៉ាត ធីយ៉េ អាយុ៣៨ ឆ្នាំ (ប្រពន្ធ)។ អ្នកទាំង ពីរ ស្នាក់នៅបណ្តោះអាសន្នភូមិ-ឃុំ ចំណុចខាងលើ មុខរបរជាកម្មករ បូមខ្សាច់ឲ្យថៅកែវៀតណាមឈ្មោះ ធី ផឿក អាយុ ៥៣ ឆ្នាំ ។បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនមកអធិការដ្ឋា ននគរបាលស្រុក ត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
ប្រភព៖ Fresh News