ពុម្ពតែមួយ! មកមើលរូបកាលពីក្មេងរបស់ Chompoo បានដឹងថា មុខដូចកូនប្រុសច្បងរបស់នាងបេះដាក់!

ថៃ៖ តារាសម្តែងស្រីរហស្សនាមអ្នកម្តាយសម័យថ្មី Chompoo Araya នៅតែគ្រងតំណែងជាតារាស្រីជួរមុខ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងជាងមុនទៅទៀត បន្ទាប់ពីនាងបានសម្រាលកូនរួច។ យ៉ាងណាមិញ បើគិតមកទល់ពេលនេះ កូនប្រុសភ្លោះរបស់នាងមានអាយុជិត២ឆ្នាំហើយ ដោយកូនប្រុសច្បងមានឈ្មោះថា Saifah និងកូនទីពីរមានឈ្មោះថា Bhayu ។ មិនត្រឹមតែប៉ុណ្ណោះ Saifah និង Bhuyu មានអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្ត ព្រោះតែភាពក្រមិចក្រមើម និងមុខមាត់ដ៏គួរឲ្យក្នាញ់របស់ពួកគេទាំងពីរ។ ជាក់ស្តែងថ្មីៗនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយពីបានឃើញរូបថតកាលពីក្មេងមួយសន្លឹករបស់ Chompoo ឃើញថា មានមុខមាត់ដូច Saifah បេះដាក់ ដូចបោះពុម្ព។ គ្រាន់តែបានឃើញរូបនោះភ្លាម អ្នកគាំទ្រនឹកឃើញទៅដល់ Saifah ភ្លែត ហើយថែមទាំងនិយាយពាក្យថា «Saifah ពាក់សក់» ព្រមៗគ្នាតែម្តង៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖
Chompoo Araya
Chompoo Araya
Saifah
Saifah
រូបកាលពីក្មេងរបស់Chompoo
Saifah និង Chompoo
Chompoo​ និងកូនៗ
Chompoo​ និងកូនៗ