ញាក់សាច់! គ្រាន់តែវ៉ែនតា DitWay មួយសោះ អាចទិញឡានបានមួយគ្រឿងទៅហើយ!

ភ្នំពេញ៖ បើយើងងាកទៅនិយាយពីតារាចម្រៀងប្រុស ដែលនិយមលេងម៉ូតគ្រឿងអលង្ការខ្លាំងជាងគេនោះ ប្រាកដជាមានទស្សនិកជនស្គាល់ថា ជាតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ជាក់ជាមិនខាន។នាពេលកន្លងមក តារាប្រុសរូបនេះ តែងតែនិយមលេងជាមួយនឹងម៉ូតថ្មី ប្លែកៗ ក៏ដូចជាគ្រឿងអលង្ការដែលមានតម្លៃថ្លៃៗ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែន។ជាក់ស្ដែង ថ្មីៗនេះ ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានគណនីម្ចាស់ហាងលក់គ្រឿងអលង្ការមួយ បានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក នៃវ៉ែនតាដ៏ស្រស់ស្អាតមួយម៉ូត ជាមួយនឹងការរំលេចឈ្មោះនៅលើដងវ៉ែនថា DITWAY និងត្រូវបានអ្នកគាំទ្រមួយចំនួនគិតថា នេះគឺជារបស់តារាចម្រៀងប្រុស លោក ងួន ចាន់ដេវីត ផងដែរ។  អ្វីដែលពិសេសទៀតនោះ វ៉ែនតាដែលច្នៃម៉ូតមានដាំដោយត្បូងយ៉ាងច្រើននោះ ត្រូវបានគេដឹងថា មានតម្លៃដល់ទៅ ២២,០០០ដុល្លារអាមេរិក ឯណោះ ដែលតម្លៃនេះស្ទើរតែអាចទិញបានរថយន្តទំនើបមួយគ្រឿងទៅហើយ៕ទស្សនារូបភាពខាងក្រោម៖
ជី ដេវីត និងទេព បូព្រឹក្ស
ជី ដេវីត
ជី ដេវីត
ជី ដេវីត
ជី ដេវីត និងទេព បូព្រឹក្ស
ជី ដេវីត
ដងវ៉ែតារបស់ ជី ដេវីត
ដងវ៉ែតារបស់ ជី ដេវីត
ដងវ៉ែតារបស់ ជី ដេវីត
ដងវ៉ែតារបស់ ជី ដេវីត
សំណេររបស់ម្ចាស់ហាង