អាណិតខ្លោចចិត្ត! ដំរីអាយុ ៧០ឆ្នាំមួយក្បាល ត្រូវបានមនុស្សបង្ខំឱ្យដើរដង្ហែពេញផ្លូវដើម្បីអបអរពិធីបុណ្យមួយ

ស្រី​លង្កា៖ មនុស្សម្នាមានការអាណិតខ្លោចចិត្តទាក់ទិនទៅនឹងដំរីអាយុ ៧០ឆ្នាំដ៏កំសត់មួយក្បាលឈ្មោះ Tikiri ត្រូវបានមនុស្សបង្ខំឱ្យដើរដង្ហែពេញផ្លូវដើម្បីអបអរពិធីបុណ្យមួយ។យោងតាមអ្នកនាង Lek Chailert ស្ថាបនិក Save Elephant Foundation ដែលជាអង្គការការពារសត្វដំរីនៅក្នុងប្រទេសថៃបានមានប្រសាសន៍ថា Tikiri គឺជាសត្វដំរីមួយក្បាលក្នុងចំណោមសត្វដំរីជាង ៦០ក្បាលផ្សេងទៀត ត្រូវបានគេបង្ខំឱ្យពួកវាដើរដង្ហែពេញផ្លូវរយៈពេល ១០យប់ជាប់គ្នា ដើម្បីអបអរពិធីបុណ្យដំរី Esala Perahera ដែលធ្វើឡើងក្នុងទីក្រុង Kandy ប្រទេសស្រី​លង្កា។ក្នុងនោះយើងសង្កេតឃើញថា ដំរី Tikiri មានស្ថានភាពស្គមកំព្រឹង សល់តែស្បែក​ដណ្ដប់​ឆ្អឹង ប៉ុន្តែត្រូវបានពួកមនុស្សស្លៀកពាក់បិទបាំងភាពឈឺចាប់របស់វា បន្សល់តែភ្លើងពណ៌ដ៏ស្រស់បំព្រងនៅពីខាងក្រៅ។អ្នកនាង Lek Chailert បានរៀបរាប់ទៀតថា៖យ៉ាងណាមិញ ក៏មានមនុស្សម្នាជាច្រើនបានរិះគន់ពិធីបុណ្យដំរី Esala Peraher នេះ ហើយក៏បានសម្តែងការអាណិតអាសូរជាខ្លាំងចំពោះដំរី Tikiri ផងដែរ៕
ដំរី Tikiri
ដំរី Tikiri
ដំរី Tikiri