ទឹកចិត្តអ្នកម្ដាយដ៏ប្រពៃ! ហេតុតែបារម្ភពីកូនប្រុស Pat Napapa សុខចិត្តធ្វើរឿងបែបនេះ!

ថៃ៖ ក្រោយពីមានភាពប្រេះឆា បែកបាក់ជាមួយស្វាមីរួចមក អ្នកនាង Pat Napapa ដែលជាតារាសម្ដែងនិងពិធីការិនី ដ៏មានប្រជាប្រិយភាពមួយរូបប្រចាំថៃ ត្រូវបានប្រិយមិត្តរាល់គ្នាចាប់អារម្មណ៍ពីភាពរឹងមាំ ក្នុងការដើរតួជាអ្នកម្ដាយ មើលថែទាំកូនប្រុស ដ៏គួរឲ្យស្រលាញ់តែម្នាក់ឯង។ លើសពីនេះ បើទោះជាមានភាពមមាញឹក ជាមួយនឹងការសិល្បៈបែបណាក៏ដោយ ក៏  Pat Napapa នៅតែអាចបំពេញតួនាទីជាម្ដាយ មើលថែ Racing ដែលជាកូនប្រុសសំណព្វចិត្ត បានយ៉ាងល្អ មិនថាទៅទីណា ក៏មានវត្តមានរបស់កូនប្រុសជាប់ជានិច្ច។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកម្ដាយកូនមួយរូបនេះ បានធ្វើឲ្យហ្វេនៗមានអារម្មណ៍ក្ដុកក្ដួលនិងកោតសរសើរពីទឹកចិត្តដ៏ប្រពៃរបស់នាងគ្រប់គ្នា ស្របពេលដែលជាថ្ងៃដែល Racing បានចូលរៀនថ្ងៃដំបូង។ក្នុងពេលនោះដែរ ហេតុតែទឹកចិត្តស្រលាញ់ និងបារម្ភចំពោះកូនប្រុស ខ្លាចក្រែងមានគេធ្វើបាប ប៉ះពាល់ និងមិនទាន់ស៊ាំនឹងបរិយាកាសសាលារៀនថ្ងៃដំបូង គេបានឃើញវត្តមានរបស់ Pat Napapa ឈររង់ចាំលួចមើលកូនប្រុសពីមាត់ទ្វារ ក្នុងទឹកមុខព្រួយបារម្ភពីកូនប្រុសតែមួយយ៉ាងខ្លាំង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Pat Napapa និងកូនប្រុស
Racing កូនប្រុសរបស់ Pat Napapa
Pat Napapa ពេលទៅលួចមកកូនប្រុសដល់សាលារៀន
Pat Napapa ពេលទៅលួចមកកូនប្រុសដល់សាលារៀន
Pat Napapa ពេលទៅលួចមកកូនប្រុសដល់សាលារៀន