ក្រុមហ៊ុនវីតាល់បានចុះកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករចំនួន១០តោនក្នុងមួយឆ្នាំៗរយៈពេល៣ឆ្នាំ ជូនដល់មន្ទីរពេទ្យកុមារអង្គរ

  • ពុធ ១៤ សីហា, ២០១៩ ១៥:៥២
សៀមរាប៖ ក្រុមហ៊ុន វីតាល់បានបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករចំនួន១០តោនក្នុងមួយឆ្នាំៗ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ កម្មវិធីចុះកិច្ចព្រមពៀងឧបត្ថម្ភនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យកុមារអង្គរក្រុងសៀមរាប ខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីតំណាងក្រុមហ៊ុនវីតាល និង អ្នកតំណាងឲ្យមន្ទីរពេទ្យកុមារអង្គរជាច្រើននាក់ផងដែរ។ លោក  ទេព ណាវី នាយកប្រត្តិបត្តិការនៃមន្ទីពេទ្យកុមារអង្គរបានស្ញើចសរសើរដល់ក្រុមហ៊ុន វីតាល់ដែលជាក្រុមហ៊ុនជាតិគំរូ ផ្តោតសំខាន់នឹងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ ជាពិសេសគឺការផ្តល់ជំនួយជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់នឹងលើកទឹកចិត្តដល់មន្ទីរពេទ្យនិងក្រុមការងារឲ្យកាន់តែមានទឹកចិត្តបម្រើសេវាកម្មពិនិត្យព្យាបាលកាន់តែល្អប្រសើរដល់កុមារកម្ពុជា។
ក្រុមហ៊ុន វីតាល់បន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនវីតាល់បានមាន ប្រសាសន៍ផងដែរថា៖ជាងនេះទៅទៀតវីតាល់ក៏បានបន្តគាំទ្រក្នុងការចុះកិច្ចព្រមព្រៀងឧបត្ថម្ភជាអង្ករចំនួន១០តោនក្នុងមួយឆ្នាំៗរយៈពេលរហូតដល់ទៅ៣ឆ្នាំឯណោះ ចាប់ផ្តើមពីឆ្នាំ២០១៩នេះដល់ឆ្នាំ២០២១ជាដើម។ ជាមួយនឹងមូលនិធិ២៥៛ របស់វីតាល់ យើងនឹងបន្តពង្រឹងវិសាលភាពនៃសកម្មភាពមនុស្សធម៌ជាច្រើនរូបភាពបន្ថែមទៀតដើម្បីអតិថិជន សង្គម និងការអភិវឌ្ឍជានិរន្តរភាពសម្រាប់ទៅថ្ងៃអនាគត៕