ទៅលេងក្រៅប្រទេសលើកនេះ Mark និង Kimberly ឆ្លៀតបង្ហោះរូបស្វីតៗបង្អួតអ្នកគាំទ្រ ឲ្យលួចច្រណែនគ្រប់គ្នា!

សហរដ្ឋអាមេរិក៖ បើនិយាយពីគូស្នេហ៍តារាដែលមានភាពផ្អែមល្ហែម នោះប្រាកដជាមិនអាចរំលងគូស្នេហ៍តារាសម្តែងប្រុស លោក Mark Prin និងតារាសម្តែងស្រី Kimmy Kimberly បាននោះទេ ព្រោះជារឿយៗពួកគេទាំងពីរតែងតែបង្ហាញ ពីទំនាក់ទំនងដ៏ស្អិតរមួតជានិច្ច ដោយគ្មានលាក់បាំង និងមិនមានការប្រែប្រួលចាប់ពីស្រលាញ់គ្នាដំបូងរហូតមកដល់ពេលនេះ។ ទៀតសោត Mark និង​ Kimmy តែងតែទៅណាមកណាជាមួយគ្នាជានិច្ចកម្រឃ្លាត ទោះបីជាពួកគេទាំងពីរសុទ្ធតែរវល់នឹងការងារយ៉ាងណាក៏ដោយ។ជាក់ស្តែង កាលពីថ្មីៗនេះ Mark ទៅធ្វើដំណើរកម្សាន្តដល់សហរដ្ឋអាមេរិកជាមួយគ្រួសាររបស់ Kimmy ទៀតផង។ កាន់តែពិសេសជាងនេះទៅទៀតនោះ នៅថ្ងៃទី១៤​ ខែសីហានេះ Mark និង​ Kimmy ក៏បានបង្ហោះរូបជាមួយគ្នាម្នាក់មួយសន្លឹក នៅក្នុងគណនីអ៊ីនស្តាក្រាមរៀងៗខ្លួនផងដែរ។ ជាមួយគ្នានេះ Mark ថែមទាំងបានភ្ជាប់ជាមួយពាក្យមួយឃ្លាថា៖ក្រោយពីបានឃើញរូបភាពអ្នកទាំងពីរ និងពាក្យមួយឃ្លាពី Mark ភ្លាម មានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលទៅ Comment​ បង្អាប់លេងសើចផង និងសរសើរផងគ្រប់ៗគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖
Markនិង​Kimmy
Markនិង​Kimmy
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Mark Prin
Mark Prin
Mark Prin
រូបថតជុំគ្រួសារKimmy