ថាអត់កប់មួយម៉ាត់ទៅ! Seulgi លេងសុទ្ធតែស្ទាយ៍កាចរាងគប់បាល់ក្នុងឈុត Baseball ឡូយអស់ស្ទះ!

កូរ៉េខាងត្បូង៖ មកដល់រដូវកាលប្រកួតកីឡាចម្រុះតារា Kpop ជាថ្មីម្តងទៀតហើយ គឺកម្មវិធី «២០១៩ Idol Star Athletics Championships» ដែលគេតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រកួតសមត្ថភាពកីឡារបស់តារា Kpop ហើយក្នុងនោះគេមានវិញ្ញាសារប្រកួតកីឡាចម្រុះជាច្រើន ដូចជាកីឡាបាល់បោះ រត់ Marathon បាញ់ធ្នូ បោកចំបាប់ កីឡា Baseball និងកីឡាជាច្រើនផ្សេងទៀតផងដែរ។ជាក់ស្តែង នៅក្នុងឆ្នាំនេះផងដែរ គេសង្កេតឃើញថា តារាចម្រៀងស្រី Seulgi សមាជិកក្រុម Red Velvet បានជ្រើសរើសប្រកួតនូវវិញ្ញាសារគប់បាល់ Baseball ដែលនាងមិនត្រឹមតែធ្វើឲ្យប្រិយមិត្តទស្សនិកជនមានការភ្ញាក់ផ្អើល​ ជាមួយនឹងសមត្ថភាពថ្មីពិសេសរបស់នាងនោះទេ ប៉ុន្តែនាងថែមទាំងធ្វើឲ្យមហាជនសឹងតែមិនអាចដកក្រសែភ្នែកចេញបាន ពីសម្រស់ដងខ្លួនរបស់នាង ក៏ដូចជាស្ទាយ៍គប់បាល់របស់នាងថែមទៀតផងដែរ។ជាការពិតណាស់ នាអំឡុងពេលប្រកួត Seulgi បានពាក់នូវអាវតំណាងឲ្យកីឡា Baseball ជាមួយនឹងខោរឹបរាងជើងវែងពណ៌ស បញ្ចេញនូវរូបរាងដងខ្លួនយ៉ាងស្លីមគួរឲ្យទាក់ទាញ ជាពិសេសគឺនាងថែមទាំងគប់គ្រាប់បាល់ បានយ៉ាងត្រង់ល្អគួរឲ្យសរសើរថែមទៀតផង។គួរបញ្ជាក់ផងដែរថា កម្មវិធី «Idol Star Athletics Championships» សម្រាប់ឆ្នាំ ២០១៩នេះ គឺបានដំណើរការថតចប់រួចរាល់អស់ហើយ ហើយប្រិយមិត្តគាំទ្រជាច្រើន ក៏កំពុងតែទន្ទឹងរង់ចាំទស្សនាការចាក់ផ្សាយជាផ្លូវការ យ៉ាងអន្ទះសារក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
កម្មវិធី «Idol Star Athletics Championships» ឆ្នាំ ២០១៩
Seulgi ប្រកួតកីឡា គប់បាល់Baseball
Seulgi ប្រកួតកីឡា គប់បាល់Baseball
Seulgi ប្រកួតកីឡា គប់បាល់Baseball
Seulgi ប្រកួតកីឡា គប់បាល់Baseball