មិនបានមើលប្រយ័ត្នស្ដាយក្រោយ!! មួយដៃ ខ្ទាតចេញក្រៅសង្វៀន (មានវីដេអូ)

  • ពុធ ១៤ សីហា, ២០១៩ ១៦:៥២
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯក Boostrong វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃសៅរ៍ កន្លងទៅ កីឡាករ ឆៃ សារ៉ា បានប្រកួតឈ្នះកីឡាករ យ៉ាន់ ខេមរា ដោយផ្ដួល យ៉ាន់ ខេមរា ឲ្យសន្លប់នៅក្នុងទឹកទី៤។ការប្រកួតចាប់ផ្ដើមដំបូង កីឡាករទាំងពីររូបមិនសូវសម្រុកគ្នាប៉ុន្មាននោះទេ ប៉ុន្តែចាប់ចូលទឹកទីពីរ កីឡាករទាំងពីរបានព្យាយាមប្ដូរដៃគ្នាទៅវិញទៅមកខ្លាំងៗ ដែលបានធ្វើឲ្យទស្សនិកជនទស្សនាផ្ទាល់ និងទូរទស្សនិកជនដែលតាមដានតាមរយៈកញ្ចក់ទូរទស្សន៍ជក់ចិត្តជាខ្លាំង។ ប៉ុន្តែជាលទ្ធផល នៅទឹកទី៤ សិស្សគុនមកពីក្លិបក្រសួងការពារជាតិ ឆៃ សារ៉ា បានវាយមួយដៃ ឲ្យយ៉ាន់ ខេមរា ខ្ទាតចេញពីសង្វៀន និងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ ១០មិនដឹងខ្លួន។ គួរបញ្ជាក់ផងដែរ ចំពោះជ័យជម្នះនោះ ឆៃ សារ៉ា នឹងត្រូវឡើងទៅជួបកីឡាករ វង្ស វិឆ័យ ដើម្បីដណ្ដើមមេដាយមាស ជាមួយនឹងទឹកប្រាក់ ២០លានរៀល៕ចង់ដឹងថា ឆៃ សារ៉ា វាយ យ៉ាន់ ខេមរា ឲ្យខ្ទាតចេញពីសង្វៀនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖