មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក!

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ០៨:២១
អំបៅ​អំបែក កើត​ឡើង​ដោយ​សារ​មេរោគ និង​បាក់តេរី ចូល​ទៅ​ក្នុង​ក្រដាស​ត្រចៀកធ្វើ​ឲ្យ​រលាក​ក្រដាស​ត្រចៀក ហើយ​យូរៗ​ទៅ​បង្ក​ជា​ខ្ទុះ ធ្លាយ​ចេញ​ពី​ត្រចៀក​កណ្តាល​មក​ក្រៅ។ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​ក្មេង​ឧស្សាហ៍​កើត​ជំងឺ​អំបៅអំបែក នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។១- ត្បារត្រចៀកមិន​ថាកូន​ក្មេង ឬ​​មនុស្ស​ចាស់​នោះ​ទេ ដាច់​ខាត​មិន​ត្រូវ​ត្បារ​ត្រចៀក​នោះ​ទេ កាល​ណា​យើង​យក​របស់​អ្វី​មួយ​ទៅ​ត្បារ​ត្រចៀក គឺ​ដូច​យក​មេរោគ​ទៅ​ចូល​ក្នុង​ត្រចៀក​កណ្តាល។ អ្វី​ដែល​គ្រោះថ្នាក់ គឺ​ការ​យក​របស់​រឹង​ទៅ​ត្បារ​ត្រចៀកដូចជា រោមស្លាបមាន់ ឈើស្រួច ឬ​ក៏​ដែក​រឹង អាច​ធ្វើ​ឲ្យ​ដាច់​រហែក​ក្រដាស​ត្រចៀក រលាក​ត្រចៀក កើត​អំបៅអំបែក និង​​​​ប៉ះពាល់​​ដល់​​ការ​ស្តាប់​ឮ ឬថ្លង់។២- បំបៅ​កូន​ឈ្លក់ពេល​បំបៅ​ដោះ​ម៉ាក់ៗ​ត្រូវ​ប្រយ័ត្ន​បន្តិច បើ​កូន​ឧស្សាហ៍​ឈ្លក់ ឬ​ហៀរ​ទឹកដោះ ឬ​ទឹកដោះ​គោ​ចូល​ត្រចៀក​កូន​នោះ ត្រូវ​ជូត​សម្អាត​ចេញ​ភ្លាម បើ​មិន​អ៊ីចឹង​ទេ​ទៅ​ជា​បង្ក​រោគ​ក្នុង​ត្រចៀក កើត​ជំងឺ​អំបៅ​អំបែក។៣- ទឹក​ចូល​ត្រចៀកក្មេងៗ​ដែល​ចូល​ចិត្ត​ហែល​ទឹកងាយ​នឹង​កើត​បំបៅ​អំបែក ម្យ៉ាង​ទៀត​ការ​ងូត​ទឹក​ឲ្យ​កូន​ក៏​ដូចគ្នា បើ​មិន​ប្រយ័ត្ន​ទឹក​ចូល​ត្រចៀក។ ពេល​ទឹក​ចូល​ដំបូង​ធ្វើ​ឲ្យ​រលាក​លើ​ក្រដាស​ត្រចៀក បើ​យើង​ព្រម​ព្យាបាល​ត្រឹមត្រូវ បន្ត​ទុកយូរទៅ​ជា​ធ្លាយ​ក្រដាស​ត្រចៀក បង្ក​ទៅ​ជា​ខ្ទុះធ្លាយ​ពី​ត្រចៀក​ផ្នែក​កណ្តាល​ចេញ​មក​ក្រៅ។៤- កើត​ជំងឺ​ផ្តាសាយ​ញឹកញាប់ក្មេង​ដែល​កើត​ជំងឺ​ផ្តាសាយ​ញឹក​ញាប់ងាយ​កើត​ជំងឺ​អំបៅ​អំបែក​ដែរ ដោយសារ​មេរោគ​ឆ្លង​តាម​រយៈ​រន្ធ​មួយ​ពី​បំពង់កទៅ​ត្រចៀក ទៅ​ជា​រលាក​ត្រចៀកកើត​អំបៅ​អំបែក​។បើ​កូន​កើត​ជំងឺ​អំបៅអំបែក ម៉ាក់ប៉ា​ប្រញាប់​នាំ​ទៅ​ជួប​គ្រូពេទ្យ កាល​បណ្តោយ​ឲ្យ​ហូរ​ខ្ទុះ​មិន​ឈប់ រយៈ​​ពេល​យូរ ថែម​ទាំង​មាន​ក្លិន​ស្អុយ​ទៀត​នោះ​អាច​រាលដាល​ដល់​ខួរក្បាល។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet