តាមបែបបុរាណម្ដង! ចុចជីពចរ ៤ ទីតាំងនេះរាល់ថ្ងៃ អាចជួយឲ្យស្រកគីឡូ!

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ០៩:៣៣
ការចុចជីពចរ ជាវិធី​ព្យាបាល​មួយ​របស់​ជនជាតិ​ចិន ដោយ​ការចុច​ទីតាំង​ជីពចរ​នានាលើ​រាងកាយ ជួយ​បំបាត់​ការ​ឈឺក្បាល ចង់ក្អួត ឈឺខ្នង ឬ​បញ្ហា​គេងមិនលក់​ជាដើម។ ជាមួយគ្នានេះ មាន​ការ​ចុច​ជីពចរ ៤​ ទីតាំង អាច​ជួយ​បង្កើន​មេតាប៉ូលិស​ក្នុង​រាងកាយ​​យើង ដោយ​វាអាច​ជួយ​ឲ្យ​ស្រក​ទម្ងន់បាន​។១. បបូរមាត់ខាងលើចុចថ្មមៗ​លើ​ទីតាំង​នៅ​ចន្លោះ​បបូរមាត់​ខាងលើ និង​ច្រមុះ។ ត្រង់ចំណុច​នេះ គេហៅថា Shuigou Spot ហើយ​ការម៉ាស្សា​ចំណុចនេះពី ២-៣​ នាទី រាល់​ថ្ងៃ អាច​ជួយ​ជំរុញ​មេតាប៉ូលិស។២. គន្លាក់ដៃខាងក្នុងបត់ដៃ​ឡើង​យឺតៗ ដើម្បីឲ្យ​ចំណុច​ជីពចរ​នេះ លេចឡើង ព្រោះ​ចំណុច​ជីពចរ​នេះ នៅស្ថិតនៅ​ក្រោម​ផ្នត់​សន្លាក់​គន្លាក់​កំភួន​ដៃ ប្រមាណ ២,៥​ សង់ទីម៉ែត្រ រហូត​ដល់​គន្លាក់ដៃ​ខាងក្នុង។ ការប្រើ​មេដៃ ចុច​ត្រង់​ចំណុច​ជីពចរនេះពី ២-៣​ នាទី អាច​ជួយ​ជំរុញ​មុខងារពោះវៀន។៣. ជីពចរ​ត្រចៀកដាក់​ម្រាមដៃ​លើ​គល់ថ្គាម បន្ទាប់​មក​រុញម្រាមដៃ​ពីគល់​ថ្គាម ចុះក្រោម ហើយ​ដាក់​ម្រាម​ដៃ ត្រង់​ចំណុច​ណាមាន​ចលនា​ខ្លាំងជាងគេ។ ចុច​ត្រង់​ចំណុច​នោះពី ១-២​ នាទីរាល់​ថ្ងៃ អាចជួយ​គ្រប់គ្រង​ការ​ឃ្លាន​អាហារ។៤. ជីពចរ​មេដៃលាបាតដៃ ហើយ​ចុចលើ​ជីពចរ​មេដៃ ដោយ​ការ​ចុច​ជីពចរ​មេដៃប្រមាណ ២ នាទី រាល់​ថ្ងៃអាច​ជួយ​ជំរុញ​មេតាប៉ូលិសក្នុង​រាងកាយ​របស់​យើង។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet