បុរសវ័យកណ្តាលម្នាក់ស្លាប់យ៉ាងសង្វេគ ក្រោយពីហូបផ្លែទុរេនលាយជាមួយស្រាបាន ៥ម៉ោង

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ០៩:៥៩
ថៃ៖ បុរសម្នាក់រស់នៅក្នុងប្រទេសថៃ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីគាត់ហូបផ្លែទុរេនលាយជាមួយស្រា.ស បើទោះបីមិត្តភក្តិគាត់បានប្រាប់ហើយថាកុំឱ្យហូបអីចឹងក៏ដោយ។យោងតាមប្រភពបានឱ្យដឹងថា កាលពីម្សិលមិញនេះ មានបុរសវ័យ ៤៨ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញថាបានស្លាប់នៅជិតផ្លូវ Sukhumvit ក្នុងទីក្រុងប៉ាតាយ៉ា។ឆ្លងកាត់ការត្រួតពិនិត្យសាកសពនិងវត្ថុតាងនៅកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយសារការហូបផ្លែទុរេនលាយជាមួយស្រា.សបាន ៥ម៉ោង។
វត្ថុតាងនៅកន្លែងកើតហេតុ
មុនពេលកើតហេតុ មិត្តភក្តិជនរងគ្រោះគឺលោក Peng បានប្រាប់សមត្ថកិច្ចថា ជាធម្មតាពួកគាត់តែងតែចេញទៅខាងក្រៅដើម្បីដើរប្រមូលរបស់ចាស់ៗ ឬដើររើសអេតចាយជាដើម ប៉ុន្តែកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ អ្នកស្លាប់ចង់ទិញផ្លែទុរេន និងស្រាហូប ដើម្បីរង់ចាំឡាន​ក្រុងទៅផ្ទះវិញ។ប៉ុន្តែលោក Peng ក៏បានព្រមានប្រាប់អ្នកស្លាប់ថាមិនត្រូវហូបផ្លែទុរេនលាយជាមួយស្រាអីចឹងទេ ព្រោះវាអាចធ្វើឱ្យយើងស្លាប់បានណា ប៉ុន្តែគាត់នៅតែទទូចចង់ហូបដដែល ដោយបោះសម្តីថា «យើងមិនខ្លាចទេ។»ប៉ុន្មានម៉ោងក្រោយមក គាត់ក៏បានស្លាប់បាត់បង់ជីវិតពិតមែន ព្រោះតែហូបផ្លែទុរេនលាយជាមួយស្រា។
សាកសពអ្នកស្លាប់
គួរឱ្យដឹងផងដែរថា បើទោះបីជាគ្មានការបញ្ជាក់បែបវិទ្យាសាស្រ្តណាមួយដោយបង្ហាញឱ្យយើងដឹងថា ការហូបផ្លែទុរេនលាយជាមួយស្រា ឬជាតិអាល់កុល អាចធ្វើឱ្យយើងស្លាប់បានក៏ដោយ ក៏យើងគួរគប្បីចៀសវាងនូវការហូបលាយគ្នាបែបនេះ ព្រោះកន្លងមកនេះក៏មានករណីស្រដៀងគ្នាបែបនេះច្រើនជាហូរហែនៅតាមបណ្តាប្រទេសនានាដែលមានករណីស្លាប់ព្រោះតែហូបផ្លែទុរេនលាយជាមួយស្រាអីចឹងដែរ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?