ពីរនាក់ប្ដីប្រពន្ធជះលុយ១លាន៥សែនបាត ធ្វើចេតិយ និងទិញមឈូសទឹកកកសម្រាប់តម្កល់សាកសពសត្វឆ្កែ

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១០:០៦
ថៃ៖ កាលពីថ្មីៗកន្លងទៅនេះ នៅក្នុងប្រទេសថៃ មានប្ដីប្រពន្ធមួយគូបានរៀបចំធ្វើពិធីបុណ្យសព១០០ថ្ងៃយ៉ាងអធិកអធម ព្រមទាំងចំណាយលុយចំនួន ១លាន៥សែនបាត (៤៨,៦៥៣ដុល្លារអាមេរិក) សម្រាប់ធ្វើចេតិយ និងទិញមឈូសទឹកកកចំនួនពីរទុកតម្កល់សាកសពសត្វឆ្កែ។ប្រភពបានឲ្យដឹងថា ឆ្កែមួយក្បាលនេះមានឈ្មោះថា យ៉ូរ៉ូ ងាប់ដោយសារជំងឺចាស់ជរា។ ចំពោះមូលហេតុដែលប្ដីប្រពន្ធមួយគូនេះចំណាយលុយយ៉ាងច្រើនបែបនេះ ដោយសារពួកគេស្រលាញ់ឆ្កែនេះខ្លាំងណាស់ និងមិនចង់បូជាឬបញ្ចុះឡើយ។ ដូច្នេះហើយបានជា ទិញមឈូសទឹកកកសម្រាប់រក្សាសាកសពឆ្កែ ទុកគ្រាន់ពេលពួកគេនឹក អាចយកចេញមកឱបបាន។​
ប្ដីប្រពន្ធជាមួយនឹងសាកសពឆ្កែ
បុរសជាប្ដីបាននិយាយថា៖ ចេតិយត្រូវបានសាងសងយ៉ាងល្អប្រណីតក្នុងបរិវេណផ្ទះ ប៉ុន្ដែមិនបានយកសាកសពឆ្កែទៅបញ្ចុះក្នុងនោះទេ។ ចំណែកមឈូសទឹកកកត្រូវបានដាក់នៅក្នុងបន្ទប់ របស់ម្ចាស់ឆ្កែ៕
ទិដ្ឋភាពក្នុងពិធីបុណ្យ
ទិដ្ឋភាពក្នុងពិធីបុណ្យ
ទិដ្ឋភាពក្នុងពិធីបុណ្យ
ចេតិយក្នុងបរិវេណផ្ទះ
មឈូសទឹកកក
សាកសពឆ្កែ