ក្រោយព្យុះទីហ្វុងវាយប្រហារនៅចិន អ្នកស្រុកបែរជាអរសប្បាយ នាំគ្នាដើររើសអយស្ទ័ររាប់រយពាន់ ដែលបោកបក់ទើរលើឆ្នេរ (មានវីដេអូ)

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១០:១៩
ចិន៖ នារយៈពេលដើមសប្តាហ៍នេះ ព្យុះទីហ្វុងលីគីម៉ា (Lekima) បានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅដល់បណ្តាខេត្តក៏ដូចជាទីក្រុងមួយចំនួន ក្នុងប្រទេសចិន រហូតបង្កជាទឹកជំនន់ជន់លិច បាក់ដី បាក់ទំនប់ ខណៈឯប្រជាជនជាច្រើនលាននាក់ ក៏ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព។
អ្នកស្រុកនាំគ្នាដើររើសអយស្ទ័រតាមឆ្នេរ
ជាក់ស្ដែង នៅក្នុងនោះ Shandong ក៏ជាខេត្តមួយជាប់តំបន់ឆ្នេរសមុទ្រ ដែលត្រូវបានរងការវាយប្រហារដោយកម្លាំងព្យុះទីហ្វុងកំណាច Lekima នេះផងដែរ។  ប៉ុន្តែផ្ទុយទៅវិញ ក្រោយព្យុះទីហ្វុង Lekima ស្ងប់ស្ងាត់ទៅ អ្នកស្រុករស់នៅតាមតំបន់ (ឬនៅតាមតំបន់ឆ្នេរ) ក្នុងខេត្ត Shandong បែរជាបង្ហាញអារម្មណ៍ ក៏ដូចជាសកម្មភាពអរសប្បាយ ព្រោះតែពួកគេរីករាយនឹងការដើររើសអយស្ទ័រ នៅតាមឆ្នេរ ក្រោយត្រូវបានកម្លាំងព្យុះទីហ្វុងបោកបក់គាស់កកាយពីក្នុងទឹកសមុទ្រ មកទើរនៅលើឆ្នេរខ្សាច់យ៉ាងរាយប៉ាយជាច្រើនរាប់រយពាន់អយស្ទ័រតែម្តង។
អ្នកស្រុកនាំគ្នាដើររើសអយស្ទ័រតាមឆ្នេរ
អ្នកស្រុកនាំគ្នាដើររើសអយស្ទ័រតាមឆ្នេរ
ផ្អែកតាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថតបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺពិតជាបានបង្ហាញពីសកម្មភាពមនុស្សម្នាជាច្រើន បាននាំគ្នាដើរប្រមូល ឬរើសយកអយស្ទ័រណាដែលល្អៗ នៅតាមឆ្នេរខ្សាច់ ដាក់ក្នុងកូនធុង ថង់ យ៉ាងមមាញឹកយ៉ាងខ្លាំង។
អ្នកស្រុកនាំគ្នាដើររើសអយស្ទ័រតាមឆ្នេរ
គួរឲ្យដឹងផងដែរថា ផ្អែកតាមរបាយការណ៍ ចិនក៏ជាជនជាតិមួយ ដែលត្រូវបានគេស្គាល់ថា និយមចូលចិត្តបរិភោគអយស្ទ័រច្រើនលើសលប់ មិនចាញ់ជនជាតិដទៃនៅលើពិភពលោកនោះឡើយ។ សូមរម្លឹកដែរថា ជុំវិញនឹងករណីព្យុះទីហ្វុង Likema ប្រភពបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រមាណ ៣២នាក់ បានស្លាប់បាត់បង់ជីវិត ខណៈឯ ១៦នាក់ផ្សេងទៀតបានបាត់ខ្លួន។ ព្យុះទីហ្វុង Lekima គឺជាខ្យល់ព្យុះដ៏កាចសាហាវលើកទី៩ ដែលបានកើតឡើងក្នុងប្រទេសចិន នាក្នុងឆ្នាំនេះ៕
អ្នកស្រុកនាំគ្នាដើររើសអយស្ទ័រតាមឆ្នេរ
អានលម្អិតអត្តបទចាស់៖ វីវរហើយលើកនេះ! ព្យុះទីហ្វុង និងទឹកជំនន់កំពុងវាយប្រហារនៅចិន បណ្តាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួនជាបន្តបន្ទាប់ (មានវីដេអូ)តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?ទស្សនាវីដេអូខាងក្រោម៖
អ្នកស្រុកនាំគ្នាដើររើសអយស្ទ័រតាមឆ្នេរ
អ្នកស្រុកនាំគ្នាដើររើសអយស្ទ័រតាមឆ្នេរ