គ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង រកឃើញករណីក្មេងជំទង់ជាច្រើនកើតជំងឺមហារីកសួត ក្រោយជក់បារីអេឡិចត្រូនិក

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១៤:០៨
អាមេរិក៖ គ្រូពេទ្យនៅរដ្ឋ Wisconsin បានបញ្ជាក់ថា យ៉ាងណោចណាស់ក៏មានមនុស្ស ១២នាក់ សុទ្ធសឹងតែមានជំងឺមហារីកសួត និងខូចសួតក្នុងកម្រិតធ្ងន់ធ្ងរ ព្រោះតែពួកគេជក់បារីអេឡិចត្រូនិក។ជាក់ស្តែង ករណីដំបូងគេត្រូវបានរាយការណ៍ថាបានកើតឡើងក្នុងខែកក្កដាកន្លងទៅនេះ ហើយចំនួនមានការកើនឡើងជាបន្តបន្ទាប់ ហើយភាគច្រើន ជាក្មេងជំទង់ និងអ្នកមានវ័យក្រោម ៤០ឆ្នាំ។
រូបតំណាង
អ្នកស្រីវេជ្ជបណ្ឌិត Diana Zuckerman ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្ត បានមានប្រសាសន៍ថា៖អ្នកស្រីវេជ្ជបណ្ឌិត Diana Zuckerman បានបន្តរៀបរាប់ទៀតថា៖ការធ្វើស្ថិតិនេះត្រូវបានធ្វើឡើង ក្រោយពីមានក្មេងជំទង់ម្នាក់ត្រូវចូលមន្ទីរពេទ្យសន្លប់បាត់បង់ស្មារតី ក្រោយពីគេបានទិញបារីអេឡិចត្រូនិកក្នុងតម្លៃថោកមកជក់។
ករណីក្មេងជំទង់ត្រូវចូលបន្ទប់សង្រ្គោះបន្ទាន់ ព្រោះតែជក់បារីអេឡិចត្រូនិក
ដោយឡែក ក៏មានករណីជាច្រើនផ្សេងទៀត ដែលបានកើតឡើងលើក្មេងជំទង់ ឬយុវជនឈាមរាវជាច្រើន ដូចជាក្មេងជំទង់ម្នាក់មកពីរដ្ឋផ្លរីដា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ ព្រោះខូចសួតកម្រិតធ្ងន់ធ្ងរ និងស្ទើរតែស្លាប់បាត់ទៅហើយ ក្រោយពីជក់បារីអេឡិចត្រូនិកបានមួយរយៈប៉ុណ្ណោះ។
ករណីក្មេងជំទង់ត្រូវចូលបន្ទប់សង្រ្គោះបន្ទាន់ ព្រោះតែជក់បារីអេឡិចត្រូនិក
យ៉ាងណាមិញ គ្រូពេទ្យបានផ្តល់ជាដំបូន្មានទៅដល់មនុស្សទូទៅឱ្យបញ្ឈប់ការជក់បារីអេឡិចត្រូនិកជាបន្ទាន់ កុំឱ្យចាញ់បោកការផ្សាយពាណិជ្ជកម្មណាមួយឱ្យសោះ ព្រោះវាដាច់ខាតមិនល្អចំពោះសុខភាពនោះទេ ហើយវាអាចនឹងធ្វើឱ្យយើងស្លាប់ខ្លួននៅក្នុងរយៈពេលដ៏ខ្លីបំផុត៕តើប្រិយមិត្តយល់យ៉ាងណាដែរ?