មើលរូបភាពទាំងនេះ ទើបដឹងថា គង់ ចាន់ស្រីមុំ ពូកែលេងខ្លួនឲ្យកូនស្រី បានយ៉ាងគួរឲ្យស្រលាញ់

ភ្នំពេញ៖ បើទោះជា អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាតារាសម្ដែងស្រី បានឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈបែបណាក្ដី​​  តែប្រជាប្រិយភាពនៃការគាំទ្រ ពីសំណាក់ប្រិយមិត្តនានា មិនមានការថយចុះនោះឡើយ។ ក្នុងនោះដែរ គង់ ចាន់ស្រីមុំ បានធ្វើអ្នករាល់គ្នា សរសើរមិនដាច់ ពីមាត់ពីសម្រស់ និងស្ទាយ៍តុបតែងខ្លួនបានយ៉ាងស្អាតប្លែកភ្នែកជាប្រចាំ មិនសាកសមនឹងឈ្មោះជា អ្នកម្ដាយកូនមួយទេ។ បើនិយាយពីកូនស្រីរបស់នាងវិញ ឈ្មោះថា ម៉ូ ម៉ូ មានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ មិនចាញ់អ្នកម្ដាយទេ។ ជាពិសេស ម៉ូម៉ូ​ បានឆាបយក ការចាប់អារម្មណ៍ពីហ្វេនៗ បានមិនតិចនាក់នោះទេ ដោយសារតែស្ទីលលេងខ្លួន​ មិនថា​សម្លៀកបំពាក់ ឬម៉ូតសក់នោះទេ គឺស្រីមុំ បានរៀបចំ​ឲ្យកូនស្រីបានយ៉ាងសមសួន​ និងមើលទៅឃ្យូតៗទៀតផង។ បន្ថែមពីនេះ រាល់ពេលចេញទៅក្រៅម្ដងៗ ម៉ូម៉ូ លេងខ្លួនក្នុងឈុតខោអាវគ្រប់ម៉ូត និងកាលីបទាន់សម័យ ដែលធ្វើឲ្យមហាជនឃើញហើយ ក្នាញ់គ្រប់គ្នាតែម្ដង៕ចង់ជ្រាបច្បាស់​ ទស្សនារូបភាពខាងក្រោម៖
ក្រុមគ្រួសាររបស់ គង់ ចាន់ស្រីមុំ
ក្រុមគ្រួសាររបស់ គង់ ចាន់ស្រីមុំ
ក្រុមគ្រួសាររបស់ គង់ ចាន់ស្រីមុំ
ស្ទាយ៍សម្លៀកបំពាក់របស់ ម៉ូម៉ូ
ស្ទាយ៍សម្លៀកបំពាក់របស់ ម៉ូម៉ូ
ស្ទាយ៍សម្លៀកបំពាក់របស់ ម៉ូម៉ូ
ស្ទាយ៍សម្លៀកបំពាក់របស់ ម៉ូម៉ូ
ស្ទាយ៍សម្លៀកបំពាក់របស់ ម៉ូម៉ូ
ស្ទាយ៍សម្លៀកបំពាក់របស់ ម៉ូម៉ូ
ស្ទាយ៍សម្លៀកបំពាក់របស់ ម៉ូម៉ូ