អ្នកគាំទ្រ Arsenal ប្រចាំស្រុកខ្មែរកំពុងរង់ចាំព័ត៌មានច្បាស់ការរបស់ក្លឹបចាប់ដៃគូជាមួយក្រុមហ៊ុនស្រាបៀរណា?

  • សុក្រ ១៦ សីហា, ២០១៩ ១៩:០០
ភ្នំពេញ៖ ដូចដែលប្រិយមិត្ដបានដឹងហើយថា ក្រុមកាំភ្លើងធំ Arsenal គឺជាក្លឹបដ៏ធំមួយនៅលើពិភពលោក ដែលបានឈ្នះពានរង្វាន់ជាច្រើន មិនថាថ្នាក់ជាតិ និងអឺរ៉ុបនោះទេ ហើយក៏មានអ្នកគាំទ្រជាច្រើនលាននាក់ទូទាំងពិភពលោក ដោយក្នុងនោះក៏មានអ្នកគាំទ្រក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ពាន់ រាប់ម៉ឺននាក់ផងដែរ។ថ្មីៗនេះមានព័ត៌មានមួយចំនួនបានចុះផ្សាយថា ក្រុមយក្សរបស់អង់គ្លេសនេះនឹងចាប់ដៃគួជាមួយក្រុមហ៊ុនស្រាបៀរល្បីឈ្មោះមួយ ដែលរឿងនេះបានធើ្វឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសគឺអ្នកគាំទ្ររបស់ Arsenal ផ្ទាល់ កំពុងមានការអន្ទះសារពីដំណឹងនេះផងដែរ ។
Logo corporate
ជាងនេះទៅទៀត ប្រធានតំណាង និងកីឡាករល្បីៗរបស់ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal ជាច្រើននាក់នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ក្នុងព្រឹត្ដិការណ៍ចុះកិច្ចសហការជាផ្លូវការដ៏ធំនៅដើមខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់​ទាត់នៅកម្ពុជាតាមរយៈការនាំយកវីរបុរសបាល់ទាត់របស់ក្លឹបបាល់ទាត់ Arsenal មកធ្វើការ​ផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាករក្នុងព្រះរាជាណាចក្រកម្ពុជា។ចំពោះព័ត៌មានច្បាស់ការបន្ថែម ក្រុមការងារនឹងធ្វើការចុះផ្សាយបន្ថែមទៀត៕
ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal
ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal
កីឡាករក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal
កីឡាករក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal
កីឡាករក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal
គ្រូបង្វឹកក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal
គ្រូបង្វឹកក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal