មិត្តភាព Goal! ទំនេរបន្តិចមិនបានទេ Sehun និង Lee Seung Gi ឆ្លៀតណាត់គ្នាចេញទៅញ៉ាំអី

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Sehun សមាជិកក្រុម EXO ទើបតែបានបង្ហោះរូបភាពថ្មី នៅក្នុង Instagram របស់ខ្លួន ជាមួយនឹងសារខ្លីៗថា «ជាមួយ បងប្រុស Seung Gi»។រូបថតដែលបាន Sehun បានបង្ហោះនេះ ជារូបដែលលោកនិងតារាសម្ដែង Lee Seung Gi កំពុងស្ថិតនៅក្នុងជណ្តើរយន្ត ដោយក្នុងនោះដែរ Sehun បានលើដៃឱបស្មារបស់ Lee Seung Gi ថែមទៀតផង។ រូបភាពនេះបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ របស់តារាល្បីៗទាំង២ ដែលឆ្លៀតឱកាសពេលវេលាបន្តិចបន្តួច ដើម្បីចេញមកញ៉ាំអាហារជាមួយគ្នា។គួរបញ្ជាក់ផងដែរថា ពួកគេទាំង២ ត្រូវបានគេរាយការណ៍ថា មានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ គឺចាប់តាំងពីថតកម្មវិធី Busted! 2 មកម៉្លេះ ហើយរហូតមកដល់ពេលនេះ ពួកគេបានបង្ហាញថា មិត្តភាពដ៏ល្អមួយនេះគឺនៅតែបន្តដល់បច្ចុប្បន្ន៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពLee Seung Gi
រូបភាព Sehun
រូបភាព Sehun និងក្រុមការងារ
រូបភាព Sehun និង Lee Seung Gi