ហាង Benz & Grace Coffee Cake ទើបបើកថ្មី មិនត្រឹមតែឆ្ងាញ់ទេ ហើយមានបញ្ចុះតម្លៃពិសេសទៀត

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១៣:៥១
ភ្នំពេញ៖ Benz & Grace Coffee Cake គឺជាប្រភេទហាងនំបុ័ង កាហ្វេ នំខេក​ និងភោជនីយដ្ឋាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល សេវាកម្មនិងអនាម័យ ដើម្បីលើកកម្ពស់កម្រិតស្តង់ដានៃហាង ពិសេសគឺតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់​ ដោយបានរួមបញ្ចូលទាំង​ម៉ឺនុយ (Menus) បែប អាស៊ី និងអឺរ៉ុប ដើម្បីធានាថាភ្ញៀវដែលបានឈានចូលហាង Benz & Grace Coffee Cake ហើយ គឺមិនឲ្យដើរចេញដោយដៃទទេនោះឡើយ ព្រោះរាល់ការបោះជំហានចូលរបស់លោកអ្នកនឹងត្រូវបានទទួលស្វាគមន៏យ៉ាងល្អកក់ក្តៅនិងយកចិត្តទុកដាក់បំផុត។​
ហាង Benz & Cake Coffee Cake
Brand ambassador របស់ហាង Benz & Cake Coffee Cake
ក្នុងនោះផងដែរ​ មូលហេតុដែលជម្រុញឲ្យស្ថាបនិកលោក កូវ អាយហ៊ុង មានគំនិតបង្កើតហាង Benz & Grace Coffee Cake  នេះឡើង គឺដោយសារមហិច្ឆតាដែលកើតចេញពីក្តីស្រលាញ់និងក្តីស្រមៃ​។​ លោកចង់ឲ្យប្រទេសកម្ពុជាមានភាពជឿនលឿនលើវិស័យនំខេក និងកាហ្វេដែលមានលក្ខណៈស្តង់ដារអន្តរជាតិដូចប្រទេសជិតខាង។​ លោកបានបន្ថែមទៀតថា​៖ 
Brand ambassador របស់ហាង Benz & Cake Coffee Cake
គួររម្លឹកមកវិញថា​ ដើម្បីបង្កើតគម្រោងហាង Benz & Grace Coffee Cake ស្ថាបនិករូបនេះ បានចុះកម្មសិក្សាលើមុខជំនាញ នំខេក និងនំអាពាហ៍ពិពាហ៍ចេញពីសាលាល្បីៗជាច្រើនក្នុងទីក្រុងបាងកក នៃប្រទេសថៃ និងសិក្សាបន្ថែមលើមុខជំនាញឆុងកាហ្វេ នៅឯទីក្រុងភ្នំពេញ ដើម្បីដកបទពិសោធន៍និងជំនាញបន្ថែមក្នុងការស្រាវជ្រាវរករូបមន្តល្អៗ សម្រាប់ការផ្តល់ជូននូវរសជាតិ​ឈ្ងុយឆ្ងាញ់មិនទ្រលាន់សាកសមនូវតំរូវការអតិថិជនទៅតាមសម័យកាល។ជាចុងក្រោយលោកបានបន្ថែមថា៖Benz & Grace Coffee Cake នឹងបង្ហាញខ្លួនជាសាធារណៈចាប់ពីថ្ងៃទី​១៥ សីហា ឆ្នាំ២០១៩ និងរីកដុះដាលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ដើម្បីអបអរសាទរក្នុងពិធីបើកសម្ភោធហាងជាផ្លូវការ Benz & Grace Coffee Cake ក៏មានការដាក់លក់បញ្ចុះតម្លៃទៅលើគ្រប់ ម៉ឺនុយ (Menus) ទាំងអស់សម្រាប់អតិថិជនជាវសាកល្បង។ហាង Benz & Grace Coffee Cake ជឿជាក់ថានឹងត្រូវចែករំលែកយ៉ាងទូលំទូលាយនិងជាទីពេញចិត្តក្នុងបេះដូងអតិថិជនគ្រប់ៗគ្នា៕
Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake
ហាង Benz & Cake Coffee Cake