អេឡិច ចិត្រា ជួបទុក្ខ ខណៈខ្លួននៅអូស្រ្តាលី តែ ម្តាយ កំពុងវះកាត់ជាបន្ទាន់នៅខ្មែរ

អូស្រ្ដាលី៖ ខណៈពេលដែលតារាសម្ដែងប្រុស និងជាតារាច្រៀងលោក អេឡិច ចិត្រា កំពុងតែកំពុងតែកើបលុយ ជាមួយនឹងរបររៀបចំកម្មវិធីផ្សេងៗរបស់ខ្លួន ដែលទទួលបានការគាំទ្រខ្លាំងពីមហាជននោះ ធ្វើឲ្យតារាសាច់សកាត់ចិនរូបនេះ មានភាពមមាញឹកជាខ្លាំង។
 ជាមួយគ្នានេះផងដែរ ស្របពេលដែលលោក អេឡិច ចិត្រា កំពុងតែមានដំណើរកម្សាន្តទៅកាន់ក្រៅប្រទេស និងបង្ហាញពីជីវិតហាយសូនៅលើទឹកដីប្រទេស អូស្រ្តាលី ជាមួយនឹងរបស់ថ្លៃៗ និងម៉ាកល្បីៗ។ ​
 តែអ្វីដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ លើសពីនេះទៅទៀតនោះគឺលោក អេឡិច ចិត្រា បង្ហោះរូបភាពជាច្រើនពីស្ថានភាពរបស់ម្ដាយ របស់ខ្លួនកំពុងទទួលបានការសម្រាកព្យាបាលវះកាត់នៅក្នុងមន្ទីរពេទ្យ ធ្វើឲ្យបណ្ដាហ្វេនៗរបស់លោក មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។
 នៅក្នុងការបង្ហោះនោះផងដែរ អេឡិច ចិត្រា ក៏បានសរសេរថា៖ គួរឲ្យដឹងផងដែរថា បើតាមការឆ្លើយតបរបស់លោក ទៅកាន់បណ្ដាមិត្តភក្តិ ក្នុងសង្គមសិល្បៈបានឲ្យដឹងថា ម្ដាយរបស់លោក មានបញ្ហាបំពង់អាហារ ជាច្រើនឆ្នាំមកហើយជាហេតុធ្វើឲ្យម្ដាយខ្លួនទទួលទានអាហារមិនជាបាន ព្រមទាំងចុះខ្សោយបែបនេះ។ យ៉ាងណាមិញ យើងមានការតែជូនពរសូមឲ្យម្ដាយរបស់លោក អេឡិច ចិត្រា ឆាប់ជាសះស្បើយពីជំងឺតែប៉ុណ្ណោះ៕ តោះទៅទស្សនា រូបភាពទាំងអស់គ្នា៖
អេឡិច ចិត្រា
អេឡិច ចិត្រា
អេឡិច ចិត្រា
អេឡិច ចិត្រា
អេឡិច ចិត្រា
អេឡិច ចិត្រា
អេឡិច ចិត្រា
ម្ដាយរបស់អេឡិច ចិត្រា
ម្ដាយរបស់អេឡិច ចិត្រា
ម្ដាយរបស់អេឡិច ចិត្រា
ម្ដាយរបស់អេឡិច ចិត្រា
ម្ដាយរបស់អេឡិច ចិត្រា
សំណេររបស់ អេឡិច ចិត្រា