អ្នកណាមើលដឹងថាតារាល្បី បើក្រុមMAMAMOO តែងខ្លួនដូចនៅផ្ទះ ពេលឡើងយន្តហោះ!

កូរ៉េខាងត្បូង៖ គ្រប់គ្នាប្រហែលជាធ្លាប់បានជ្រាបរួចមកហើយថា តារាកូរ៉េគ្រប់រូប មិនថាតារាសម្តែង ឬតារាចម្រៀងនោះទេ គឺតែងតែយកចិត្តបំផុតទៅលើAirport Fashion ពីព្រោះពួកគេត្រូវរក្សាភាពស្រស់ស្អាត ភាពស្រស់សង្ហា។ បើទោះបីមិនតែងខ្លួនឥតខ្ចោះដូចពេលឡើងឆាកក៏ពិតមែន ប៉ុន្តែត្រូវលេងស្ទាយ៍ស្លៀកពាក់លេចធ្លោ និងទាក់ទាញដដែល។ ប៉ុន្តែកាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញនេះ ក្រុមចម្រៀងនារីកូរ៉េស៊ិចស៊ីMAMAMOO បានបង្ហាញខ្លួននៅឯព្រលានយន្តហោះIncheon  ក្រោយត្រលប់មកពីការប្រគំតន្ត្រីនៅឯប្រទេសជប៉ុនដែលមានឈ្មោះថា « MAMAMOO 2nd Concert Tour in JAPAN: 4season Final» វិញ។ទៀតសោតការបង្ហាញខ្លួនលើកនេះរបស់សមាជិកMAMAMOOទាំងអស់ បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងទៅលើតែងខ្លួនរបស់ពួកគេ។ ដោយស្រីស្អាតទាំង៤រូបបានស្លៀកសម្លៀកបំពាក់ធម្មតាបំផុត ស្ទើរតែដូចខោអាវស្លៀកនៅផ្ទះ។ ជាពិសេសHwasa នាងបានពាក់អាវយឺតធំវែង ជាមួយសំពត់វែងត្រឹមកំភួនជើង ហើយពាក់ស្បែកជើងផ្ទាត់ពណ៌ខ្មៅ សូម្បីតែមុខក៏មិនតុបតែងដែរ មើលទៅស្ទើរតែមិនដឹងថានាងជាតារាចម្រៀងល្បីផង។ ចំណែកឯសមាជិក៣រូបផ្សេងទៀត ក៏តែងខ្លួនសាមញ្ញៗបែបនេះដូចគ្នា។តែផ្ទុយទៅវិញការតែងខ្លួនបែបនេះរបស់ពួកគេ ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្ត និងនិយាយថា ពួកគេធ្វើការហត់ហើយ ដូច្នេះមិនចាំបាច់ផ្តោតលើការតែងខ្លួនពេកក៏បានដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
MAMAMOO
MAMAMOO
MAMAMOO
ពេលបង្ហាញខ្លួននៅព្រលានយន្តហោះ
ពេលបង្ហាញខ្លួននៅព្រលានយន្តហោះ
ពេលបង្ហាញខ្លួននៅព្រលានយន្តហោះ
ពេលបង្ហាញខ្លួននៅព្រលានយន្តហោះ
ពេលបង្ហាញខ្លួននៅព្រលានយន្តហោះ