ស្តេចសៀក Shin Lim ជិតរៀបការហើយ....រឿងរ៉ាវស្នេហារបស់លោកពិតជាស្វីតនិងរំភើបពិតមែន

អាមេរិក៖ កាលពីឆ្នាំមុន ស្តេចសៀក Shin Lim បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង នៅពេលលោកចូលរួមសម្តែងសៀករហ័សកម្មនៅក្នុងកម្មវិធីលំដាប់ពិភពលោក «America’s Got Talent» និងបានឈ្នះនៅក្នុងកម្មវិធីនេះ។ប៉ុន្តែដូចជាពាក្យចាស់លោកពោលថា នៅពីក្រោយខ្នងបុរសជោគជ័យ តែងតែមាននារីដ៏ល្អម្នាក់គាំទ្រ ហើយពាក្យនេះពិតជាត្រឹមត្រូវពិតមែន។ជាក់ស្តែង អ្វីដែលជំរុញលោកឱ្យតស៊ូនិងជោគជ័យដូចសព្វថ្ងៃនេះគឺមិត្តស្រីលោកអ្នកនាង Casey Thomas ហើយពួកគេនឹងរៀបការជាមួយគ្នានៅពេលខាងមុខនេះ។បើនិយាយពីប្រវត្តិស្នេហាលោក Shin និងអ្នកនាង Casey វិញគឺថាពួកគេបានជួបគ្នាលើកដំបូងនៅ Studio City ដែលជាកន្លែងដែលលោក Shin និងអ្នកនាង Casey សម្តែងសៀករួមគ្នា។លោក​ Shin បាននិយាយនៅក្នុងវីដេអូ Vlog ថា៖យ៉ាងណាមិញ លោកក៏បាន Surprise សង្សារលោកនិងសុំនាងរៀបការផងដែរ។ពួកគេនឹងរៀបការជាមួយគ្នានៅសប្តាហ៍ក្រោយនេះ។ស្របពេលគ្នានេះដែរក៏មានមនុស្សម្នាជាច្រើនបានជូនពរពួកគេឱ្យចេះស្រលាញ់គ្នារហូតដល់ចាស់ផងដែរ៕
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី
Shin Lim និងមិត្តស្រី