តាំងពីមានស្នេហាមក តួស្រីរឿង«Love O2O» កាន់តែស្អាតជាងមុន ទោះត្រូវគេលួចថតកាមេរ៉ាហ្ស៊ីនអត់ដឹងខ្លួន ក៏នៅតែស្អាត!

ចិន៖ សម្រាប់ប្រិយមិត្តដែលនិយមទស្សនាខ្សែភាពយន្តចិន បែបស្នេហារ៉ូមែនទិក ប្រាកដជាស្គាល់ហើយនូវតារាសម្តែងស្រី Zheng Shuang ដែលនាងគឺជាតួឯកស្រី ក្នុងខ្សែភាពយន្តស្នេហាយុវវ័យល្បីឈ្មោះ «Love O2O»។តួយ៉ាង បច្ចុប្បន្ននេះផងដែរ នាងត្រូវបានមហាជនទទួលដឹងថា នាងកំពុងតែមានសេចក្តីសុខ ក្នុងជីវិតស្នេហាជាមួយនឹងបុរសម្នាក់ ដែលជាសង្សារសំណព្វចិត្តរបស់នាង បើទោះបីជាគ្រប់គ្នាដឹងថា មិត្តប្រុសរបស់នាងមិនសូវជាមានរូបរាងនិងមុខមាត់សង្ហា ដូចជាតួកុនដទៃក៏ដោយ ប៉ុន្តែតាមរយៈការសង្កេតបានឲ្យឃើញថា តារាស្រីវ័យ២៨ឆ្នាំរូបនេះ​​ ពិតជារស់នៅយ៉ាងមានសុភមង្គលខ្លាំងបំផុត ជាមួយនឹងស្នេហារបស់នាង និងថែមទាំងកត់សម្គាល់ឃើញថា នាងបានឡើងទម្ងន់ជាងមុនថែមទៀតផង។ជាការពិតណាស់ ជាក់ស្តែងក៏ដូចជាកាលពីថ្មីៗនេះ Zheng Shuang បានចូលរួមថតកម្មវិធីទូរទស្សន៍មួយ នៅក្នុងហាងមួយកន្លែង។ ក្នុងនោះក៏មានអ្នកគាំទ្រ បានលួចថតរូបរបស់នាងខណៈពេលដែលនាងកំពុងតែធ្វើម្ហូប ទាំងដែលនាងមិនបានដឹងខ្លួនផងដែរ ប៉ុន្តែក្រោយពីរូបថតទាំងនេះបានបង្ហោះនៅលើអ៊ីនធឺណែត បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា ស្រឡាំងកាំងជាខ្លាំង ជាមួយនឹងសម្រស់ធម្មជាតិពិតៗនៅខាងក្រៅរបស់នាង គឺពិតជាស្រស់ស្អាតជាងនៅក្នុងទូរទស្សន៍ទៅទៀត។ហើយជាពិសេសទៀតនោះ គេចាប់អារម្មណ៍ឃើញថា បន្ទាប់ពីនាងមានស្នេហាមក បានធ្វើឲ្យសម្រស់និងរូបរាងរបស់នាងមានការប្រែប្រួលជាងមុនច្រើន ពោលគឺនាងប្រែទៅជាមានសាច់ឈាមលែងស្គមស្គាំងដូចកាលពីមុន និងថែមទាំងសម្រស់ក្មេងស្រស់ស្អាតជាងមុនថែមទៀតផងដែរ៕   
រូប Zheng Shuang កាលពីមិនទាន់មានស្នេហា
រូប Zheng Shuang បច្ចុប្បន្ននេះ
រូប Zheng Shuang បច្ចុប្បន្ននេះ
រូប Zheng Shuang បច្ចុប្បន្ននេះ
រូប Zheng Shuang បច្ចុប្បន្ននេះ
រូប Zheng Shuang បច្ចុប្បន្ននេះ
រូប Zheng Shuang បច្ចុប្បន្ននេះ
តារាស្រី Zheng Shuang
តារាស្រី Zheng Shuang
តារាស្រី Zheng Shuang
តារាស្រី Zheng Shuang
តារាស្រី Zheng Shuang