ម្នាក់នឹងគេល្អណាស់!! Real Madrid សម្លឹងឃើញខ្សែការពារថ្លៃរបស់ Man City មកជំនួស Ramos

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១៥:៣៥
អេស្ប៉ាញ៖ ក្លិបយក្សនៅអេស្ប៉ាញ Real Madrid ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Zinedine Zidane ត្រូវបានគេរាយការណ៍មកថា កំពុងតែបារម្មណ៍អំពីទម្រង់លេងរបស់ខ្សែការពារ Sergio Ramos ខណៈកីឡាកររូបនេះមានវ័យកាន់តែច្រើន។
កីឡាករSergio Ramos
ជាមួយនឹងបញ្ហានេះ ក្លិបដែលជោគជ័យនៅអេស្ប៉ាញមួយនេះ បាននឹងកំពុងតែសម្លឹងរកមើលកីឡាករ ដើម្បីមកជំនួសកីឡាករចាស់វស្សារូបនេះ។ បើតាមប្រភពពីប្រទេសអេស្ប៉ាញខ្សែការពារ Aymeric Laporte របស់មេឃខៀវ Manchester City គឺជាគោលដៅក្នុងការចង់បានរបស់លោក Zidane។
កីឡាករAymeric Laporte
គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិបារាំង Laporte ត្រូវបានជើងឯក Premier League ក្លិប Manchester City ទិញយកមកពីក្លិបអេស្ប៉ាញ Athletic កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ៦៥លានផោន៕ ប្រភព៖ Fox Sports Asia