Miley Cyrus សង្ឃឹមថាមង្គលការរបស់នាង ជាមួយLiam Hemsworth អាចត្រូវគ្នា ឡើងវិញម្តងទៀត

អា​មេរិកដូចដែល​អ្នក​គាំ​ទ្រ ​បាន​ដឹង​រួច​មក​ហើយ​ថា ទំនាក់​ទំនង​រវាង​Miley Cyrus និង​Liam Hemsworth ធ្លាប់​មាន​បញ្ហា​នឹង​គ្នា​ តាំង​តែ​ពី​ពេល​ដំបូង​មក​ហើយ​ គឺ​ថា​មុន​ពេល​ដែល​ពួកគេ សម្រេចចិត្ត​ថារៀប​ការ ​ជាមួយ​គ្នា​នេះ​ទៅ​ទៀត។ដោយ​ឡែក​កាល​ពី​ពេល​ថ្មី​ៗ​ ស្រាប់​តែ​លេចលឺ​ដំណឹង​ថា ពួក​គេគ្រោង​នឹង​លែង​លះ​គ្នា  បន្ទាប់​ពី​រៀប​ការ​ជាមួយ​គ្នា ​បាន​ត្រឹម​តែ​៧​ខែ​ប៉ុណ្ណោះ​។ ក៏​ប៉ុន្តែ​គេសង្កេត​ឃើញ​ថាMiley Cyrus ហាក់​ដូច​ជា​មិន​ចង់ចុះហត្ថលេខា លើ​លិខិត​លែង​លះ​នោះ​ទេ។ ដោយ​នាង​សង្ឃឹម​ថា​ ទំនាក់​ទំនង​រវាង​នាង​និងLiam ពិត​ជា​អា​ចស្រោច​ស្រង់ ​ឡើ​ងវិញ​បាន​​ជា​ថ្មី​។ តា​ម​ប្រភពដែល​បាន ប្រាប់​ដល់​ទស្សនាវដ្តី​People បាន​ឲ្យ​ដឹង​ថា៖គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនាក់​ទំនង​របស់​ពួក​គេ​ចាប់​ផ្តើម​ឡើង​ដំបូង ​កាល​ពី​ឆ្នាំ​២០០៩ នៅ​ពេល​ដែល ​ពួក​គេ​បាន​សម្តែង​ភាព​យន្ត​ជាមួយ​គ្នា ហើយ​ចាប់​ពី​ពេល​នោះ​មក ​ពួក​គេ​ក៍​ចាប់​ផ្តើម​ណាត់​ជួប​​គ្នា។ ​ក្នុង​ឆ្នាំ​២០១២ ​ពួក​គេ​ក៏សម្រេចចិត្ត​ភ្ជាប់​ពាក្យ​ ក៏​ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ ​ក្នុ​ងរយៈពេល​ត្រឹម​តែ​១​ខែ​ក្រោយ ពី​ពេល​ភ្ជាប់​ពាក្យ​នោះ​ប៉ុណ្ណោះ​។ បន្ទាប់​ពី​បែក​គ្នា​បាន​មួយ​រយៈ ក្នុង​ឆ្នាំ​២០១៥ពួក​គេ​ក៏​បាន​ត្រូវ​រូវ​គ្នា​វិញ ហើយក្នុង​​​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ពួក​គេបាន​សម្រេច​ចិត្ត​ រៀប​ចំ​មង្គល​ការ​ស្ងាត់​ៗ នៅ​ក្នុង​រដ្ឋណាស​វីល នៃ​សហរដ្ឋ​អាមេរិក៕
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
Miley Cyrus និង​Liam Hemsworth
រូប​ដែល​ពួក​គេ​រៀបការ
រូប​ដែល​ពួក​គេ​រៀបការ