យូរៗឃើញ វណ្ណៈ បូរមី តុបតែងខ្លួនបែបនេះម្ដង មានភាពលេចធ្លោណាស់

ភ្នំពេញ៖ អាចនិយាយបានថាកញ្ញា​ វណ្ណៈ បូរមី ជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពមួយរូប ព្រោះតែងតែមានវត្តមាន របស់នាងនៅគ្នុងខ្សែភាពយន្តជាច្រើន មិនថាជារឿងភាគ និងរឿងកុននោះទេ។ក្រៅពីនេះ វណ្ណៈ បូរមី មានមុខមាត់ស្រស់ស្អាត ដូចកូនកាត់ និងមានដងខ្លួន ស្រលូនគួរឲ្យចាប់អារម្មណ៍ទៀតផង។​ ភាគច្រើន តារាស្រីមុខស្រស់រូបនេះ មានស្ទាយ៍តុបតែងខ្លួន តាមបែបយុវវ័យសម័យថ្មី បញ្ចេញសាច់សខ្ចី និងមើលទៅ លេចធ្លោជាប្រចាំ។ ដោយឡែក កាលពីពេលថ្មីៗនេះ ស្រាប់តែ បានឃើញរូបភាពប៉ុន្មានសន្លឹករបស់ វណ្ណៈ បូរមី ក្នុងឈុតសម្លៀកបំពាក់ បែបប្រពៃណីបុរាណខ្មែរ យ៉ាងប្លែកភ្នែក។ ក្នុងនោះដែរ នាងបានស្លៀកក្នុងឈុតពណ៌មាស យ៉ាងចែងចាំង​ អមមកជាមួយស្ទីលសក់ បួងឡើងពាក់មកុដទៀតនោះ ធ្វើឲ្យនាងកាន់តែមើលទៅ ស្អាតដូចជាព្រះនាងក្នុងរឿងនិទាន៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
វណ្ណៈ បូរមី
វណ្ណៈ បូរមី
វណ្ណៈ បូរមី
វណ្ណៈ បូរមី
វណ្ណៈ បូរមី ពេលតុបតែងខ្លួនក្នុងឈុតបុរាណ
វណ្ណៈ បូរមី ពេលតុបតែងខ្លួនក្នុងឈុតបុរាណ
វណ្ណៈ បូរមី ពេលតុបតែងខ្លួនក្នុងឈុតបុរាណ