ក្ដុកក្ដួល! បុរសម្នាក់លោតពីលើស្ពានចូលទន្លេភក់ ដើម្បីរើសម៉ែត្រដែលប្រពន្ធទិញឲ្យគាត់ មុនពេលស្លាប់

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១៧:០៦
ថៃ៖ បុរសជាជាងដែកម្នាក់ អាយុ៤១ឆ្នាំ បានលោតចូលទន្លេភក់ ដើម្បីរើសម៉ែត្រ ដែលប្រពន្ធជាទីស្រលាញ់ទិញឲ្យគាត់ មុនពេលស្លាប់ទៅ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្នុងខេត្ត Chonburi ប្រទេសថៃ។ប្រភពបានឲ្យដឹងថា នៅថ្ងៃកើតហេតុ បុរសជាងដែកនោះបានដើរនៅលើស្ពាន ដោយដៃកំពុងកាន់ម៉ែត្រ។ ពេលនោះ គាត់ក៏រអិលដៃបណ្ដាលឲ្យម៉ែត្រធ្លាក់ចុះទៅក្នុងទន្លេភក់។ គាត់ក៏ស្ទុះលោតចុះ ដើម្បីរើសយកម៉ែត្រមកវិញ។ដោយប្រវែងស្ពានមានកម្ពស់ខ្ពស់ បានធ្វើឲ្យគាត់មិនអាចឡើងមកវិញរួច។  ខណៈពេលនោះ មានបុរសម្នាក់ឆ្លងកាត់ បានប្រទះឃើញមួក និងស្បែកជើងដែលដោះចោលនៅលើស្ពាន រួចក្រលេកមើលចុះទៅក្រោមទន្លេភក់ឃើញបុរសជាងដែក ទើបប្រញាប់ប្រញាល់រកអ្នកជួយ ដោយទម្លាក់ខ្សែពួរ ដើម្បីឲ្យគាត់តោងឡើងមកខាងលើវិញ។
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
បន្ទាប់ពីជួយសង្គ្រោះឡើងមកខាងលើរួចមក បុរសជាងដែកបាននិយាយប្រាប់មនុស្សជុំវិញនោះថា៖យ៉ាងណាមិញបុរសជាងដែក បានត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព និងមិនបានរងរបួសអ្វីនោះទេ៕
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ម៉ែត្រដែលជាកាដូទទួលបានពីប្រពន្ធ