នៅតែវាយអេម DJ គុនខ្មែរ!! ឡៅ ចិត្រា ឈ្នះកីឡាករថៃ យកប្រាក់យ៉ាងសង្ហារ (មានវីដេអូ)

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១៦:៣៧
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករជួរមុខកម្ពុជា ដែលបងប្អូនចំណាំហៅ DJ គុនខ្មែរ ឡៅ ចិត្រា បានប្រកួតឈ្នះកីឡាករមកពីប្រទេសថៃ យ៉តផាយ៉ាក ដោយពិន្ទុ ក្រោយពីការតស៊ូគ្នាយ៉ាងស្វិតស្វាញ ៥ទឹកនៅលើរេញ។
កីឡាករ ឡៅ ចិត្រា
កីឡាករយ៉តផាយ៉ាក
ការប្រកួតពេញ ៥ទឹក ទាំងឡៅ ចិត្រា និងកីឡាករថៃ យ៉តផាយ៉ាក បានសម្រុកគ្នាទៅវិញទៅមកគួរឲ្យជក់ចិត្ត ដោយសិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ បានព្យាយាមវាយកែង ដែលជាអាវុធពិសេសរបស់ខ្លួន ទៅលើកីឡាករថៃដែរ ប៉ុន្តែមិនអាចធ្វើអ្វីកីឡាករថៃបាននោះទេ ដោយបញ្ចប់ការប្រកួតពេញ ៥ទឹក ឡៅ ចិត្រា បានត្រឹមឈ្នះពិន្ទុ កីឡាករថៃ យ៉តផាយ៉ាក៕
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
ឡៅ ចិត្រា ឈ្នះការប្រកួត
សូមទស្សនាវីដេអូនៃការប្រកួតនៅខាងក្រោមទាំងអស់គ្នា៖វីដេអូ និងរូបភាព៖ BAYON Television