ចូលរដូវភ្លៀងភ្លាម ផ្សារទំនើបអូឡាំព្យាមិនបង្អង់យូររៀបចំកម្មវិធីផ្តល់រង្វាន់សន្ធឹកសន្ធាប់ជិត $10,000 ជូនភ្ញៀវ និងមានវត្តមានលោក នីកូ និងអ្នកនាង សុខ សុម៉ាវត្តី ថែមទៀត!

  • ព្រហស្បតិ៍ ១៥ សីហា, ២០១៩ ១៦:៤២
ភ្នំពេញ៖ អស្ចារ្យរហូតតែម្ដង គ្រាន់តែអាកាសធាតុចាប់ផ្ដើមផ្លាស់ប្ដូរភ្លាម ផ្សារទំនើបអូឡាំព្យាបានរៀបចំកម្មវិធីថ្មី ដើម្បីស្វាគមន៍ភ្ញៀវ និងអតិថិជន មានទាំងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ហើយមានទាំងតារាកិត្តិយសល្បីៗចូលរួមដល់ទៅពីររូបទៀត គឺកម្លោះសង្ហា នីកូ ម្ចាស់បទ «ចូកមួយ» និងពិធីការិនីស្រស់ស្អាតពូកែវោហារស័ព្ទអ្នកនាង សុខ សុម៉ាវត្តី ទៀតផង។
រង្វាន់អស្ចារ្យៗដែលសរុបជាទឹកប្រាក់ជិត $10,000 នេះមានដូចជា ម៉ូតូទំនើប ១ រង្វាន់ ទូទឹកកក ៣ រង្វាន់ នាឡិកាដៃទំនើប ១០ រង្វាន់ ការស្នាក់នៅសណ្ឋាគារឯករាជ្យលំដាប់ផ្កាយប្រាំនៅក្រុងព្រះសីហនុ (សម្រាប់ ២ នាក់) ចំនួន ៥ រង្វាន់ ការស្នាក់នៅសណ្ឋាគារ Olympia City Hotel (សម្រាប់ ២ នាក់) ចំនួន ៥ រង្វាន់ និងរង្វាន់ផ្សេងៗទៀតជាច្រើន ដែលលោកអ្នកអាចឈ្នះបានដោយគ្រាន់តែទិញទំនិញក្នុងហាងណាមួយនៅក្នុងផ្សារទំនើបអូឡាំព្យា។ 
ផ្សារទំនើបអូឡាំព្យា
ផ្សារទំនើបអូឡាំព្យា
រាល់ការចំណាយ $15 លើទំនិញ ឬ $10 ទៅលើចំណីអាហារក្នុងផ្សារទំនើបអូឡាំព្យាក្នុងវិក្កយបត្រតែមួយ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងមួយភ្លាមៗ ដោយគ្រាន់តែបង្ហាញវិក្កយបត្ររបស់អ្នកទៅកាន់បញ្ជរសេវាព័ត៌មាននៅជាន់ផ្ទាល់ដី។
ផ្សារទំនើបអូឡាំព្យា
លក្ខខណ្ឌចូលរួម
ងាយៗ ស្រួលៗ មែនទេ? អ្នកទាំងអស់គ្នាក៏អាចមកចូលរួមដោយសេរី នៅកម្មវិធីសម្ពោធ “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យា នារដូវភ្លៀង” ដែលនឹងមានជាការសម្ដែងយ៉ាងពិសេស និងលេងហ្គេមជាមួយ លោក នីកូ និងអ្នកនាង សុខ សុម៉ាវត្តី នៅថ្ងៃសោរ៍ ទី១៧ សីហា ឆ្នាំ២០១៩ នេះចាប់ពីម៉ោង ៥:៣០ នាទីល្ងាចតទៅ ហើយក៏មានជាការចែកកាដូផ្សេងៗបន្ថែមទៀតផង។
អ្នកនាង សុខ សុម៉ាវត្តី
លោក នីកូ
កម្មវិធី “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង”
បញ្ជាក់៖ ការទិញទំនិញឈ្នះរង្វាន់ “ដំណើរទៅកាន់ផ្សារទំនើបអូឡាំព្យានារដូវភ្លៀង” នឹងចាប់ផ្ដើមពីថ្ងៃ ១៧ ខែសីហា រហូតដល់ថ្ងៃ ៥ តុលា ឆ្នាំ២០១៩៕ សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់ Facebook Page៖ The Olympia Mall
អាសយដ្ឋាន៖ មហាវិថីព្រះមុន្នីរ៉េត (២១៧) ក្នុងគម្រោង Olympia City ជាប់ពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ខណ្ឌ៧មករា រាជធានីភ្នំពេញ។