ហ្វេនមានការធូរចិត្ត ក្រោយឃើញ លីលានជា មានទឹកមុខស្រស់ស្រាយឡើងវិញ និងខុសគ្នាឆ្ងាយពីឆ្នាំមុន

ចិន៖ ហ្វេនជាច្រើននាក់លើលោក សុទ្ធសឹងតែមានការសប្បាយចិត្ត និងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោក លីលានជា ឬ Jet Li មានទឹកមុខស្រស់ស្រាយ និងមើលទៅមានសុខភាពល្អដូចដើមវិញ ក្រោយពីរូបលោកថ្មីត្រូវបានចែកចាយលើបណ្តាញសង្គមចិន។ដូចជាអ្នករាល់គ្នាភាគច្រើនដឹងស្រាប់ហើយថា កាលពីឆ្នាំមុន រូបលោក លីលានជា ត្រូវបានថតខណៈពេលលោកធ្វើដំណើរទៅទីបេ សឹងតែមើលពុំស្គាល់ ព្រោះតែគ្រានោះ លោកមានសភាពចាស់ទ្រុឌទ្រោម និងមានសុខភាពខ្សោយខ្លាំងមែនទែន។កាលគ្រានោះ នៅពេលរូបចាស់ទ្រុឌទ្រោមរបស់លោកត្រូវបានល្បីនិងចែកចាយពេញបណ្តាញសង្គម មិនយូរប៉ុន្មានក៏លោក លីលានជា បានបង្ហោះសារប្រាប់ហ្វេនថា លោកពុំអីទេ ពោលគឺលោកមានសុខភាពធម្មតានោះទេ។ប៉ុន្តែហ្វេនជាច្រើននៅតែបារម្ភពីសុខភាពលោក ព្រោះគ្រាន់តែឃើញទឹកមុខលោក លីលានជា ក៏ដឹងថា សុខភាពលោកខ្សោយខ្លាំងប៉ុណ្ណាដែរ។យ៉ាងណាមិញ ថ្មីៗនេះ ហ្វេនជាច្រើនបានធូរចិត្ត និងសប្បាយចិត្តឡើងវិញ នៅពេលរូបថ្មីរបស់លោកថតជាមួយហ្វេន ត្រូវបានចែកចាយពេញបណ្តាញសង្គមចិន ដោយបង្ហាញឱ្យឃើញទឹកមុខលោកស្រស់ស្រាយ និងពោរពេញទៅដោយស្នាមញញឹមឡើងវិញ៕
រូប លីលានជា កាលពីឆ្នាំមុន
រូប លីលានជា ថតជាមួយហ្វេនកាលពីពេលថ្មីៗនេះ
រូប លីលានជា កាលពីក្មេង
រូប លីលានជា កាលពីក្មេង