ក្រោយកាត់កន្ទុយភ្នែកហើយ ស្រីម៉ុច កាន់តែស្អាតក្មេងឡើង

សឹង្ហបុរី៖ អាចនិយាយបានថា​ ជីវិតឯកជន​របស់អតីតតារាសម្តែងស្រី ម៉ុច មានសំណាង ក្រោយរៀបការរួច ដោយអ្នកនាង ត្រូវបានស្វាមី ផ្តល់សិទ្ធិសេរីភាពខ្លាំង លើការដើរលេង និងការធ្វើអ្វីទាំងអស់ ឲ្យតែអ្នកនាងសប្បាយចិត្ត។ជាពិសេស ភាគច្រើន តារាស្រីរូបនេះ ក៏តែងតែឡើងចុះ មកខ្មែរ ជាញឹកញាប់ផងដែរ​ ដោយសារតែនាងបំពេញកិច្ចការ និងមកដើរកម្សាន្ត នៅមាតុភូមិផង។អ្វីដែលសំខាន់ សម្រស់របស់ ស្រីម៉ុច ក៏កាន់តែស្អាតឡើង ក្រោយនាងបានវះកាត់កន្ទុយភ្នែក ព្រោះថា បើមិនដូច្នោះទេ នាងនឹងឃើញកាន់តែចាស់ជ្រីវជ្រួញខ្លាំង។ ហើយគួបផ្សំ បច្ចុប្បន្ន នាងពូកែតែងខ្លួនទៀតនោះ គឺកាន់តែឃើញនាង ក្មេងជាងវ័យរឹតតែខ្លាំង បើអ្នកណាមិនដឹងប្រាកដជា មិនដឹងថា នាងមានកូន៣នាក់នោះទេ៕ចង់ដឹងថា នាងវ័យក្មេងប៉ុណ្ណា នាពេលបច្ចុប្បន្ន ទៅមើលទាំងអស់គ្នា៖
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច