តើសម្រស់ មាន សូនីតា ពេលស្គម និង ធាត់ទ្រលុកទ្រលន់ មួយណាស្អាតជាង?

ភ្នំពេញ៖ បើទោះបីជាបី ជាតារាក្មេងៗ បានប្រឡូកក្នុងសិល្បៈកាន់តែច្រើន ក៏ដោយ ក៏ប្រជាប្រិយភាពរបស់ តារាសម្តែងស្រី មាន សូនីតា នៅតែទទួលបាននូវភាពល្បីល្បាញខ្លាំងដដែល។ជាក់ស្តែង មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មាន សូនីតា ហាក់ដូចជា ឡើងគីឡូខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យសម្រស់របស់នាង ក៏ប្រែទៅជាបែបផ្សេងមួយទៀត ខុសពីមុន ដែលនាងមានតែស្បែកដណ្តប់ឆ្អឹងតែប៉ុណ្ណោះ។ជាពិសេស មិនថាមុខមាត់ ឬរូបរាងនោះទេ សុទ្ធតែ សម្បូរទៅដោយសាច់ទ្រលុកទ្រលន់ មុខមូលដូចជាព្រះខែយ៉ាងដូច្នោះដែរ។ប៉ុន្តែទោះបីជាយ៉ាងណា ក៏ហ្វេនជាច្រើន នៅតែគិតថា សូនីត មានភាពស្រស់ស្អាត តាមបែបមនុស្សស្រីមានសាច់ ហើយកាលពីមុន នាងមានរូបរាងស្គម ក៏ស្អាតបែបផ្សេងទៀត គឺមានន័យថា មិនថានាងបែបណា នាងនៅតែមានភាពទាក់ទាញសម្រាប់ហ្វេនៗដដែល៕
សម្រស់កាលពីមុន ពេលស្គម
សម្រស់កាលពីមុន ពេលស្គម
សម្រស់កាលពីមុន ពេលស្គម
សម្រស់បច្ចុប្បន្ន ពេលមានសាច់
សម្រស់បច្ចុប្បន្ន ពេលមានសាច់
សម្រស់បច្ចុប្បន្ន ពេលមានសាច់
សម្រស់បច្ចុប្បន្ន ពេលមានសាច់