ក្ដៅៗ! បញ្ជីឈ្មោះបេក្ខភាព UEFA Men’s Player of the Year ៣ រូបចុងក្រោយចេញហើយប៉ុន្តែមិនមាន Alission ទេ

  • សុក្រ ១៦ សីហា, ២០១៩ ០៩:២០
អឺរ៉ុប៖ ពានរង្វាន់កីឡាករបាល់ទាត់បុរសឆ្នើមប្រចាំឆ្នាំនៅអឺរ៉ុប UEFA Men’s Player of the Year សម្រាប់រដូវកាល ២០១៨-២០១៩ បានរកឃើញបេក្ខភាព ៣រូបចុងក្រោយហើយ ខណៈម្ចាស់ពាននឹងត្រូវប្រកាសនៅថ្ងែព្រហស្បតិ៍ ទី២៩ ខែសីហានេះ នៅទីក្រុង Monaco ប្រទេសបារាំង។ បេក្ខភាព ៣រូបចុងក្រោយរូបនោះរួមមាន៖- Lionel Messi ( ក្លិប Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីន)
កីឡាករ Lionel Messi
Messi គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេកាលពីរដូវកាលមុននៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League និងបានឈ្នះពាន La Liga ជាលើកទី១០ ជាមួយអ្នកមានបុណ្យ Barcelona។ - Cristiano Ronaldo (ក្លិប Juventus និងក្រុមជម្រើសជាតិព័រទុយហ្គាល់)
Cristiano Ronaldo ជាមួយពាន UEFA Nations League
Ronaldo បានឈ្នះពាន UEFA Nations League ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ និងជាអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងពានរង្វាន់នោះ។ មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក៏បានជួយ Juventus ឲ្យឈ្នះពានលីគកំពូលអ៊ីតាលី Serie A ផងដែរ។ - Vaigirl van Dijk (ក្លិប Liverpool និងក្រុមជម្រើសជាតិហូឡង់)
Van Dijk ជាមួយពាន​ UEFA Champions League
ខុសពីកីឡាករ ២រូបខាងលើដែលលេងនៅតំបន់ប្រយុទ្ធ Van Dijk លេងក្នុងតួនាទីជាខ្សែការពារនោះទេ។ យ៉ាងណាមិញ Van Dijk បានជួយហង្សក្រហម Liverpool ឲ្យគ្រងតំណែងជើងឯក UEFA Champions League ព្រមទាំងបានជួយក្រុមជម្រើសជាតិហូឡង់ឲ្យក្លាយជាជើងឯករង UEFA Nations League ក្រោយចាញ់ ព័រទុយហ្គាល់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
បេក្ខភាព ៣រូបចុងក្រោយ
យ៉ាងណាមិញ កីឡាករដែលប្រិយមិត្តដែលតាមដានវិស័យកីឡាបាល់ទាត់ភាគច្រើន រំពឹងថាអាចនឹងឈ្នះពានរង្វាន់កីឡាករឆ្នើមមួយនេះគឺអ្នកចាទី Alisson Becker ដែលបានជួយឲ្យ Liverpool ឈ្នះពាន UEFA Champions League និងក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះពាន Copa America 2019។ ប៉ុន្តែជាលទ្ធផលអ្នកចាំទីរូបនេះទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះ៕
Alisson ជាមួយពាន Champions League និង Copa America
ប្រភព៖ UEFA.com